no-alternative title

Motorola Razr 3 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងគេដែលប្រើបន្ទះឈីបនាគរាជជំនាន់ថ្មី Snapdragon 8+ Gen 1

Motorola Razr 3 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងគេដែលប្រើបន្ទះឈីបនាគរាជជំនាន់ថ្មី Snapdragon 8+ Gen 1 នេះបើតាមការបង្ហើបនៅលើគណនី Weibo ផ្លូវការណ៍របស់ក្រុមហ៊ុនផ្ទាល់។ លោក Shen Jin ដែលជានាយកចាត់ការទូទៅរបស់ Motorola បានធ្វើការចែករំលែកនូវរូបភាព Posterថ្មីមួយនៅលើគណនី Weibo ដែលមិនត្រឹមតែបង្ហើបតម្រុយពីការមកដល់របស់ស្មាតហ្វូនអេក្រង់បត់ Motorola Razr 3 ប៉ុន្តែ ថែមទាំងបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងដំណើរជាមួយកំពូលឈីបជំនាន់ថ្មី Snapdragon 8+ Gen 1 ដែល Qualcomm ទើបប្រកាសចេញថ្មីៗនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណានៅលើផ្ទាំង Poster មិនបានបញ្ជាក់ពីវត្តមាន Motorola Razr 3 នោះទេ ប៉ុន្តែយើងបានឃើញពីការឌីស្សាញរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ។ បន្ទះឈីបជំនាន់ថ្មី Snapdragon នឹងធ្វើឲ្យស្មាតហ្វូនអេក្រង់បត់ Motorola Razr 3 មានប្រសិទ្ធិភាពខ្ពស់សម្រាប់ការប្រើការជាងស្មាតហ្វូនអេក្រង់បត់ផ្សេង។ បន្ទះឈីប Snapdragon 8+ Gen 1 បានផលិតឡើងតាមស្តង់ដារ 4nm របស់ TSMC ដែលមានល្បឿន CPU និង GPU ខ្លាំងជាងជំនាន់ Snapdragon 8 Gen 1 ប្រមាណ 10% និងសន្សំសំចៃថាមពលប្រើប្រាស់ប្រសើរជាងមុនប្រមាណ 30%។

បើតាមប្រភពព័ត៌មានបែកធ្លាយកន្លងមកបានបង្ហាញថា Motorola Razr 3 នឹងបំពាក់អេក្រង់បត់បែប Clamshell  ទំហំ 6.7 អ៊ីញ និងអេក្រង់ខាងក្រៅទំហំ 3  អ៊ីញ។ ហើយសម្រាប់អេក្រង់បត់ខាងក្នុង គឺនឹងមានល្បឿន refresh rate 120Hz និងគាំទ្រកម្រិតបង្ហាញចេញ Full-HD+។ ជាងនេះទៅទៀត ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាសែលហ្វីទំហំ  32MP និងកាមេរ៉ាក្រោយទំហំ 50MP Main Sensor រួមជាមួយ Ultra-wide ទំហំ 13MP។ បើតាមប្រភពព័ត៌មានចុងក្រោយ Motorola អាចនឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Razr 3 នៅសប្តាហ៍ចុងក្រោយក្នុងខែកក្តដា ឬដើមខែសីហានៅក្នុងប្រទេសចិន។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងចេញលក់លើទីផ្សារសកលនៅក្នុងខែសីហា ឆ្នាំ 2022៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន