no-alternative title

Xiaomi Mi 13 Series ត្រូវបានគេដឹងថា បានចាប់ផ្តើមបង្ហាញខ្លួននៅលើអ៊ីនធឺណិតបណ្តើរៗហើយ

រហូតមកដល់ថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ម៉ូដែល Xiaomi Mi 12 នៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។ យោងតាមប្រភពកន្លងមក បាននិយាយថា ស្មាតហ្វូន Xiaomi Mi 12 Ultra គ្រោងនឹងបង្ហាញខ្លួននៅក្នុងហាងជាច្រើន នៅក្នុងរយៈពេលមួយខែ ឬពីរខែខាងមុខនេះ ស្របពេលដែលថ្មីៗនេះ ក្រុមហ៊ុន Qualcomm ក៏មានការបង្ហាញវត្តមានរបស់បន្ទះឈីប Snapdragon 8 Gen 1+ ផងដែរ។ ដូច្នេះ មានការសន្និដ្ឋានថា ស្មាតហ្វូនថ្មីនេះ ទំនងជាអាចនឹងបង្ហាញខ្លួននៅក្នុងខែមិថុនា ឬកក្កដាខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានដំណឹងថ្មីថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ គឺចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi 12 Series នេះផងដែរ។ បើអ្នកទម្លាយព័ត៌មានម្នាក់នៅលើ Weibo ក៏បានបង្ហាញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Flagship នេះចំនួន 3 សន្លឹកថែមទៀតផង។

 

ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការបំពាក់នូវអេក្រង់កម្រិត 2K ជាមួយនឹងបន្ទះឈីប SM8550។ អេក្រង់នេះ មានការឌីស្សាញជាទម្រង់ punch-hole។ ស្មាតហ្វូន Xiaomi Mi 13 Series ក៏គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះហើយស្មាតហ្វូននេះ អាចនឹងមានម៉ូដែលគឺ Xiaomi Mi 13, Mi 13 Pro និង Xiaomi Mi 13 Ultra។

 

គួររំលឹកផងដែរថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi Mi 12 Pro ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ គឺមានបន្ទះឈីប Snapdragon 8 Gen 1 និងមានអេក្រង់ទំហំ  6.73-inch ជាមួយនឹងកម្រិតភាពច្បាស់ 1440x3200 pixels៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន