no-alternative title

ចាប់ពីថ្ងៃនេះទៅ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នឹងលែងមានកាមេរ៉ារបស់ក្រុមហ៊ុន Leica ទៀតហើយ!

Huawei គឺជាប្រេនស្មាតហ្វូន Android លំដាប់ថ្នាក់ខ្ពស់មួយ ដែលកន្លងមកមានការទទួលស្គាល់ថា គឺជាស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ាមានសមត្ថភាពខ្ពស់របស់ក្រុមហ៊ុន Leica។ នៅពេលនេះ ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញច្បាស់ហើយថា បានចែកផ្លូវគ្នាពីក្រុមហ៊ុនកាមេរ៉ាមួយនេះបន្ទាប់ពីមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកអស់រយៈពេលជាង 2 ឆ្នាំមកនេះ ហើយពេលនេះដៃគូដ៏ធំនេះបានចាប់ដៃជាមួយនិងក្រុមហ៊ុនផ្សេងដែរ។ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានចេញមកប្រកាសជាផ្លូវការថា ខ្លួនបានចាប់ដៃជាមួយនិង Leica ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំរបស់អាល្លឺម៉ង់នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់ពី Android Authority បាននិយាយថា ក្រុមហ៊ុនកាមេរ៉ាមួយនេះ បានចែកផ្លូវគ្នាជាមួយនិងក្រុមហ៊ុន Huawei រួចហើយ។ តាមរយៈជាមួយក្រុមហ៊ុន Huawei បានឆ្លើយថា “យើងអាចបញ្ជាក់ច្បាស់ថា កិច្ចសហការគ្នារវាងក្រុមហ៊ុនយើងទាំងពីរ (Huawei and Leica) គឺបានបញ្ចប់កាលពីថ្ងៃ 31 ខែមីនាមកម្លេះ.”។ ដូច្នេះមានន័យថា ចាប់ពីខែឧសភានេះទៅ Huawei មិនមានជាប់ពាក់ព័ន្ធអ្វីជាមួយនិង Leica ទៀតទេ ហើយសម្រាប់កាមេរ៉ារបស់ Leica ក៏លែងមានប្រើប្រាស់នៅលើស្មាតហ្វូន Huawei ទៀតផងដែរ។ គិតមកទល់នឹងពេលនេះ គឺមានតែ Huawei P50 និង Huawei P50 Pro ដែលប្រើឈីប Snapdragon 888 4G ប៉ុណ្ណោះដែលនៅអាចបន្តប្រើប្រាស់កាមេរ៉ា Leica បាន។

ជាមួយនឹងការចាប់ដៃគ្នារវាងក្រុមហ៊ុន Xiaomi និង Leica នៅពេលនេះ គឺមានការប្រកាសជាផ្លូវការណ៌ថា ដៃគូរទាំងពីរ នឹងធ្វើការបង្ហាញចេញនូវអាវុធថ្មីរបស់ខ្លួននៅក្នុងខែកក្កដាឆ្នាំ 2022 ខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន