no-alternative title

Redmi Note 11T Pro+ នឹងបំពាក់នូវអង្គចងចាំនៅក្នុងម៉ាស៊ីនធំជាងអ្វីដែលធ្លាប់មាននៅលើស្មាតហ្វូន Redmi Note Series

នៅថ្ងៃនេះ ក្រុមហ៊ុន Redmi នឹងធ្វើការប្រកាសចេញជាផ្លូវការនូស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Redmi Note 11T Series ហើយដោយម៉ូដែលស្មាតហ្វូនដែលមានការចាប់អារម្មណ៌ខ្លាំងជាងគេនោះ គឺ Redmi Note 11T Pro+។ នៅបញ្ជីរបស់ TENAA បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់មកជាមួយនូវអង្គចងចាំក្នងម៉ាស៊ីនដែលមានទំហំធំជាងទំហំដែលធ្លាប់មានប្រើប្រាស់នៅលើស្មាតហ្វូន Redmi Note series នាពេលកន្លងមក។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ ក៏បានចេញមកបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូននេះ នឹងមានអង្គចងចាំនៅក្នុងម៉ាស៊ីន 512GB។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កន្លងមក Redmi Note Series គឺមានការប្រើប្រាស់នូវអង្គចងចាំនៅក្នុងម៉ាស៊ីនទំហំធំបំផុតត្រឹមតែ 256GB ប៉ុណ្ណោះ។ តែពេលនេះ ស្មាតហ្វូន Note 11T Pro+ ត្រូវបានក្រុមហ៊ុនប្រកាសថា នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតដែលប្រើប្រាស់នូវអង្គចងចាំនៅក្នុងម៉ាស៊ីនទំហំ 512GB។ នៅលើបញ្ជីរបស់ TENAA គឺមានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានពីរជម្រើស គឺ 8GB+128GB និង 8GB+512GB ។

កន្លងមានការរបាយការណ៌និយាយថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានអេក្រង់ទំហំ 6.6 អ៊ីង LCD LTPS បង្ហាញចេញបានកម្រិត FHD+ ជាមួយនិងល្បឿន 144Hz refresh rate ហើយនិងដំណើរការលើបន្ទះឈីប Dimensity 8100។ Note 11T Pro+ ត្រូវគេបញ្ជាក់ថា មានថ្មទំហំ 5,000mAh ស្របពេលដែលក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាសាកកម្លាំង 120W fast charge។ នៅលើស្មាតហ្វូននេះ ក៏មានការដាក់អោយប្រើប្រាស់ឈីប Surge P1 ដើម្បីជំនួយដល់ថាមពលថ្មផងដែរ។ 

សម្រាប់ការថតរូបស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 64-Megapixel និងមានការតម្លើងនូវមុខងារជាច្រើនដូចជា JBL Dual Stereo Speakers, Bluetooth 5.3 connectivity និង IR blaster, NFC, 3.5mm audio jack រួមជាមួយនិងការស្កែននៅចំហៀងផងដែរ។ ស្មាតហ្វូននេះរត់លើ Android 12 OS និងផ្អែកលើ MIUI 13.។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ទៀតថា ម៉ូដែល Redmi Note 11T Pro គឺនឹងប្រើប្រាស់ឈីប Dimensity 8100 និងមានការប្រើប្រាស់ថ្ម ហើយនិងបច្ចេកវិទ្យាសាក រួមនឹងកាមេរ៉ាដូចគ្នាជាមួយនិង Pro+ អញ្ចឹងដែរ។ សម្រាប់ Note 11T គឺនឹងប្រើប្រាស់ឈីប Dimensity 1300។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន