no-alternative title

ថេប្លេតជំនាន់ថ្មី OPPO Pad Air និងកាសស្តាប់ Enco R buds បានបង្ហាញវត្តមានជាផ្លូវការហើយ និងចេញលក់នៅថ្ងៃទី 01 ខែមិថុណា

កាលពីម្សិលមិញនេះក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូន Reno8 series ហើយនៅក្នុងឱកាសនោះ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវថេប្លេតស៊េរីថ្មី និងកាសស៊េរីថ្មីរបស់ខ្លួនផងដែរ។ OPPO Pad Air គឺជាថប្លេតជំនាន់ទីពីររបស់ក្រុមហ៊ុននេះ ដែលមានអេក្រង់ទំហំ 10-inch LCD និងប្រើបន្ទះឈីប Snapdragon 680 ព្រមទាំងមានថ្មទំហំធំដល់ទៅ 7,100mAh។ ចំពោះកាស Enco R គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាឥតខ្សែរថ្មីកម្រិត 13.4mm drivers និងមានសមត្ថភាពអាចប្រើប្រាស់បាន 24 ម៉ោងសម្រាប់ថាមពលថ្ម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

OPPO Pad Air មានអេក្រង់ទំហំ 10.36-inch IPS LCD បង្ហាញចេញបានកម្រិត 2000x1200px resolution និងមានល្បឿន 60Hz refresh rate។ នៅលើថេប្លេតថ្មីនេះ គឺមានការបំពាក់មកជាមួយនូវប្រព័ន្ធបំពងសម្លេងចំនួន 4 គ្រាប់ ដែលគាំទ្រដោយបច្ចេកវិទ្យា Dolby Atmos អាចបន្លឺសម្លេងបានលឺខ្លាំង និងមានទម្ងន់ត្រឹមតែ 440 ប៉ុណ្ណោះ។ សម្រាប់ការថតរូប ថេប្លេតថ្មីនេះ មានកាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ាមុខទំហំ 5MP។ 

ងាកមកកម្លាំងម៉ាស៊ីនវិញ ថេបេ្លតនេះ ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 អមជាមួយរ៉េមទំហំ 4GB និងមានមេម៉ូរីទំហំ 64GB អាចថែមមេម៉ូរីក្រៅបាន ប៉ុន្តែអ្វីដែលគួរអោយស្តាយនោះ គឺថេប្លេតនេះ មិនមានការតភ្ជាប់នូវ cellular connectivity option នោះទេ។ ថេប្លេតនេះប្រើប្រាស់នូវ ColorOS និងផ្អែកលើ Android 12 ខណៈដែលថាមពថ្ម គឺមានទំហំ 7,100mAh និងមានការទ្រទ្រង់ជាមួយកម្លាំងសាក 18W Charging។ OPPO Pad Air បង្ហាញខ្លួនជាមួយនិងពណ៌ Star silver និង Fog Grey។ សម្រាប់តម្លៃវិញ ទំហំ 4GB-64GB មានតម្លៃ CNY 1,299 ($195) ខណៈដែលទំហំ 6GB-128GB មានតម្លៃ CNY 1,699 ($255)។ ជាមួយគ្នានេះ OPPO ក៏មានការចេញលក់ Accessories ផងដែរ សម្រាប់ keyboard cover មានតម្លៃ (CNY 349 ) និង stylus មានតម្លៃ (CNY 299)។ ក្រុមហ៊ុននេះ នឹងបើកលក់ជាផ្លូវការនៅថ្ងៃទី 01 ខែមិថុណាខាងមុខនេះ។

ក្រឡេកមកមើល Enco R គឺជាកាសស្តាប់ជំនាន់ថ្មីមួយ ដែលមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាតភ្ជាប់ wireless earbuds កម្រិត 13.4mm និងមានការទ្រទ្រង់ជាឯកសារចំរៀង AAC និង SBC codecs នៅក្នុងនោះក៏មានបច្ចេកវិទ្យា AI សម្រាប់កាត់បន្ថយនូវសម្លេងរំខាន ប៉ុន្តែគ្មានមុខងារ ANC នោះទេ។ កាសនេះមានទម្ងន់ 3.5grams។ OPPO បានបញ្ជាក់ថា កាសនេះអាចប្រើប្រាស់ 4 ម៉ោង និងមានឆ្នាំងសាកអាចប្រើប្រាស់បាន 20 ម៉ោង។ កាសនេះភ្ជាប់ជាមួយនិង Bluetooth 5.2 និងមានអាវក្រោះការពារទឹក IPX4។ កាសនេះ សាកជាមួយរន្ធ USB-C។ Enco R នឹងចេញលក់ជាមួយតម្លៃ CNY 299 ($45) នឹងបើកលក់ជាផ្លូវការនៅថ្ងៃទី 01 ខែមិថុណាខាងមុខនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន