no-alternative title

ថេប្លេត OPPO Pad Air ត្រៀមបង្ហាញវត្តមាននៅប្រទេសឥណ្ឌាជាមួយនិងស្មាតហ្វូនស៊េរីថ្មី Reno 8 Series នៅខែក្រោយនេះ

ថ្មីៗនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវវត្តមានរបស់ថេប្លេត OPPO Pad Air នៅប្រទេសឥណ្ឌា ដែលនេះ គឺជាថេប្លេតជំ នាន់ថ្មីរបស់ក្រុមហ៊ុននេះ បន្ទាប់ពីវត្តមាន OPPO Pad 5G ដែលបានបង្ហាញវត្តមានជាមួយនិងបន្ទះ ឈីប Snapdragon 870 កាលពីដើមឆ្នាំកន្លងទៅ។ យោងតាមរបាយការណ៌ថ្មីរបស់ 91mobiles គឺបាននិយាយថា ថេប្លេត OPPO Pad Air គឺនឹងមានការបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសឥណ្ឌានាដើមខែមិថុណានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះបើតាមការដកស្រង់ចេញពីលោក Yogesh Brar គឺបានទម្លាយថា ក្រុមហ៊ុន OPPO គឺបាននិងកំពុង តែធ្វើតេស្តទៅលើថេប្លេត OPPO Pad Air ហើយនិងស្មាតហ្វូនស៊េរីថ្មី OPPO Reno 8 Series សម្រាប់ទីផ្សារ ប្រទេសឥណ្ឌាហើយ ស្របពេលដែលរបាយការណ៌កន្លងមក គឺមានការបញ្ជាក់ថា ស្មាតហ្វូន Reno 8 Series នឹងមានវត្តមានជាផ្លូវការនៅពាក់កណ្តាលខែមិថុណា។

OPPO Pad Air គឺមានការតម្លើងមកជាមួយនូវអេក្រង់ LCD ទំហំ 10.36 អ៊ីង មាន Resolution ទំហំ 1200x2000 pixels និងមានការទ្រទ្រង់ជាមួយនិងប៊ិក OPPO Pencil stylus ថែមទៀតផង។ ថេបេ្លតនេះរត់នៅលើ Android 12 OS និងមានការផ្អែកលើ ColorOS 12 UI។ ថេបេ្លតនេះមានកាមេរ៉ាមុខទំហំ 5-Megapixel និងកាមេរ៉ាក្រោយ ទំហំ 8-Megapixel។

សម្រាប់កម្លាំងម៉ាស៊ីនវិញ ថេប្លេតនេះ បានបង្ហាញខ្លួននៅប្រទេសចិនជាមួយនូវបន្ទះឈីប Snapdragon 680  និងមានពីរទំហំ 4GB/6GB និង 64GB/128GB។ ថេប្លេតនេះមានថ្មទំហំ 7,100mAh គាំទ្រដោយកម្លាំង 18W fast charging។ ថេប្លេតនេះ មានឧបាល័រចំនួន 4 គ្រាប់ និងមានតម្លៃ 1,299 Yuan ($194; Rs 15,065) ព្រមទាំងមានពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន