no-alternative title

Samsung Galaxy S23 នឹងមានការបំពាក់នូវកាមេរ៉ាមុខដែលមានគុណភាពខ្ពស់បំផុត នេះបើតាមការទម្លាយពីប្រភពមួយចេញពីប្រទេសហូឡង់

គិតចាប់តាំងពីការបង្ហាញខ្លួនរបស់ស្មាតហ្វូន Samsung Galaxy S10 នៅឆ្នាំ 2019 មក ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ប្រើប្រាស់កាមេរ៉ាមុខមានទំហំត្រឹមតែ 10MP ប៉ុណ្ណោះ ដែលទំហំនេះ គឺមានការអាប់ដែតចេញពីម៉ូដែល Galaxy S9 ទំហំ 8MP។ ហើយបើគិតរហូតមកដល់ការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីៗ ដូចជាម៉ូដែល Galaxy S21 និងGalaxy S22 series នាពេលថ្មីៗនេះ ក្រុមហ៊ុននេះ ក៏មិនបានធ្វើការផ្លាស់ប្តូរនោះទេ លើកលែងតែម៉ូដែល Ultra មួយប៉ុណ្ណោះ ដែលមានការផ្លាស់ប្តូរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីមួយ បាននិយាយ សម្រាប់វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីម៉ូដែល Samsung Galaxy S23 ដែលប្រកាសចេញនៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung ទំនងជានឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 12MP។ យោងតាម GalaxyClub ដែលជាប្រភពមួយចេញពីប្រទេសហូឡង់ បានបង្ហាញថា ស្មាតហ្វូន Galaxy S23 និង Galaxy S23+ ទំនងជានឹងមានការបំពាក់មកជាមួយនូវកាមេរ៉ាមុខទំហំ 12MP។ គេនៅមិនទាន់ច្បាស់ថា កាមេរ៉ានេះ អាចនឹងស្ថិតនៅក្រោមអេក្រង់ឬនៅក្នុងរន្ធ Punch Holes នោះទេ ហើយក៏មិនទាន់មានការបញ្ជាក់ថា នឹងមានការបំពាក់មកជាមួយនូវមុខងារ OIS ផងដែរ។

ប្រភពបដដែលនេះ ក៏នៅមិនទាន់បានបញ្ជាក់ច្បាស់ពីកាមេរ៉ាមុខរបស់ស្មាតហ្វូនបងធំគេម៉ូដែល Galaxy S23 Ultra ថា នឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 40MP ដូចអ្វីដែលប្រើប្រាស់នៅលើ Galaxy S22 Ultra ដូចគ្នា។ ប៉ុន្តែព័ត៌មាននេះ នៅតែបញ្ជាក់ថា កាមេរ៉ារបស់ស្មាតហ្វូនទាំងនេះ គឺនឹងមានការផ្លាស់ប្តូរទាំងអស់សម្រាប់ឆ្នាំ 2023 ខាងមុខនេះ។ ដូច្នេះ ដើម្បីបានព័ត៌មានច្បាស់នោះ មានតែបន្តរង់ចាំតាមដានជាមួយគ្នា ព្រោះថា បើគិតមកដល់ថ្ងៃនេះ គឺនៅសល់ពេលយូរក្រែលដែរទំរាំដល់ពេលនៃការបង្ហាញខ្លួនជាផ្លូវការ! ជឿជាក់ថា យើងនឹងទទួលបាននូវព័ត៌មានថ្មីៗជាច្រើននៅពេលដ៏ខ្លីនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន