no-alternative title

Galaxy Z Flip4 Bespoke Edition នឹងបង្ហាញវត្តមានជាមួយនិងជម្រើសច្រើនពណ៌ជាងមុន និងមានលក់លើទីផ្សារថ្មីៗផងដែរ

កាលពីខែតុលាឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានប្រកាសចេញចេញនូវម៉ូដែលពិសេស Bespoke Edition សម្រាប់ស្មាតហ្វូនបត់បាន Galaxy Z Flip3 របស់ខ្លួន ជាមួយនិងជម្រើសពណ៌ជាច្រើនដល់ទៅ 49 ពណ៌ឯណោះ។ យោងតាមព័ត៌មានចចាមអារ៉ាមនៅថ្ងៃនេះ មានព័ត៌មានថ្មីមួយនិយាយថា កម្មវិធីដូចគ្នានេះ ក៏នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនបត់បានជំនាន់ថ្មី Galaxy Z Flip4 ផងដែរ ដោយម៉ូដែលនេះ អាចនឹងមានជម្រើសពណ៌ច្រើនជាងមុនសម្រាប់វាយលុកទីផ្សារថ្មីៗថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅម៉ូដែលមុន Z Flip3 គឺមានការឌីស្សាញស៊ុមព័ទ្ធជុំវិញជាមួយពណ៌មួយឬក៏ពីរ ខណៈដែលខាងមុខ និងខាងក្រោយមានចំនួនពណ៌ដល់ទៅ 5។ សម្រាប់ម៉ូដែលថ្មី Z Flip4 វិញ Bespoke Studio នឹងផ្តល់អោយប្រហែលគ្នានេះដែរ ប៉ុន្តែមានជម្រើសកាន់តែច្រើនជាងមុន។ មកដល់ពេលនេះ ក្រុមហ៊ុន Samsung បានផ្តល់នូវសេវាកម្ម Bespoke Customization នេះ មាននៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ចក្រភពអង់គ្លេស បារាំង កូរ៉ខាងត្បូង និងអូស្ត្រាលី ហើយឆ្នាំនេះ ក្រុមហ៊ុននេះ គ្រោងនឹងបន្ថែមទីផ្សារមួយចំនួនទៀតដូចជា អឺរ៉ុប និងអាស៊ី ផងដែរ។

 

ទាក់ទងនឹងម៉ូដែលពិសេសនេះ ក្រុមហ៊ុន Samsung ក៏នឹងមានផ្តល់នូវ Bespoke customization សម្រាប់នាឡិកា Galaxy Watch4 និង Watch4 Classic ផងដែរ ដែលពិតជាពិសេសខ្លាំងមែនទែន។ ជាមួយគ្នានេះសម្រាប់ការមកដល់របស់នាឡិកា Galaxy Watch5 ក៏នឹងស្ថិតនៅក្នុងគម្រោងរបស់ Bespoke ដែលនឹងមានលក់នៅលើទីផ្សារថ្មីៗផងដែរ។ ស្មាតហ្វូន Galaxy Z Flip4 និង Z Fold4 រួមជាមួយនិងនាឡិកា Galaxy Watch5 ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញវត្តមានៅលើទីផ្សារនៅថ្ងៃទី 10 ខែសីហាខាងមុខនេះហើយសម្រាប់ Bespoke Studio គឺនឹងអាចរកបានចាប់ពីថ្ងៃដំបូង ឬក៏ថ្ងៃប្រកាសរួចរាល់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន