មានការទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូន Nokia X21 5G រួមជាមួយនិងលក្ខណៈសម្បត្តិជាច្រើនផងដែរ

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ ក្រុមហ៊ុន Nokia ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការងារនៅលើស្មាតហ្វូនស៊េរីថ្មីរបស់ Nokia X20 ហើយ។ បើមើលទៅលើគណនីដែលមានឈ្មោះ @nlopt70 គឺបានចែករំលែកនូវរូបភាពគំរូរបស់ស្មាតហ្វូន Nokia X21 5G ហើយក្នុងនោះក៏មានការបញ្ចេញនូវព័ត៌មានព័ត៌មានមួយចំនួននៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជាច្រើនផងដែរ។

 

អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូន Nokia X21 5G នឹងមានការបង្ហាញខ្លួនជាមួយនិងអេក្រង់ទំហំ 6.7-អ៊ីង OLED គាំទ្រដោយល្បឿន 120Hz refresh rate តែនៅមិនទាន់មានការបញ្ជាក់ពីសមត្ថភាពនៃការបង្ហាញថា អេក្រង់នេះ FHD+ resolution ឬយ៉ាងណានោះទេ។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 695 និងមានថ្មទំហំ 5,000mAh ប៉ុន្តែមិនមានព័ត៌មាននៃការប្រើប្រាស់បច្ចេកវិទ្យាសាកល្បឿនលឿននោះទេ។ ស្មាតហ្វូននេះ នឹងមានពីរទំហំសម្រាប់ជ្រើសរើស គឺទំហំ 6GB+128GB និងទំហំ 8GB+256GB។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើបន្តថា ស្មាតហ្វូន Nokia X21 5G នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាកាមេរ៉ាគោលមានទំហំ 64-Megapixel និងគ្រាប់ទីពីរមានទំហំ 13-Megapixel ultra-wide និងគ្រាប់ទីបីជាប្រភេទ ToF lens។ ហើយស្មាតហ្វូននេះក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា ZEISS optics និងបច្ចេកវិទ្យា PureView សម្រាប់ជំនួយដល់ការថតរូបតាមរយៈបទពិសោធន៌ថ្មីៗផងដែរ។ 

ទាក់ទងនឹងការបែកធ្លាយនេះ ក៏មានការបញ្ចេញនូវរូបភាពគំរូរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ស្មាតហ្វូនពណ៌បៃតងដែលយើងមើលឃើញនេះ គឺនឹងមានកាមេរ៉ាទំហំ 50-Megapixel និងមានម៉ូឌុលចំនួន 3 គ្រាប់។ ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មីរបស់ G-Series គឺនឹងមានអេក្រង់កម្រិត FHD+ ល្បឿន 120Hz display និងមានការគាំទ្រដោយបច្ចេកវិទ្យា 5G ផងដែរ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម