no-alternative title

Samsung Galaxy S23 Series នឹងមានការអាប់ដែតកាមេរ៉ាគោលទំហំ 200MP ខណៈដែលកាមេរ៉ាមុខក៏នឹងផ្លាស់ប្តូរផងដែរ

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានធ្វើការផ្លាស់ប្តូរនូវយុទ្ធសាស្ត្រជាច្រើននៅក្នុងការជំរុញអោយស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួនកាន់តែមានការពេញនិយម និងជឿជាក់កាន់ខ្លាំងសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ឆ្នាំនេះ Galaxy S23 Series គឺជាម៉ូដែមួយដែលនឹងចូលមកប្រឡូកក្នុងទីផ្សារស្របពលថ្មីៗនេះ មានរបាយការណ៌ជាច្រើនបាននិយាយថា ក្រុមហ៊ុន Samsung គ្រោងនឹងអាប់ដែតកាមេរ៉ារបស់ស្មាតហ្វូននេះ ជាមួយនិងទំហំដល់ទៅ 200MP ISOCELL HP1 sensor សម្រាប់ម៉ូដែល Galaxy S23 Ultra។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏នឹងមានការផ្លាស់ប្តូរនូវកាមេរ៉ាមុខរបស់ម៉ូដែល Galaxy S23 និង Galaxy S23+ ផងដែរ។ បើតាមប្រភពថ្មីមួយដែលដកស្រង់ចេញពី GalaxyClub តាមរយៈ SamMobile នោះ គឺបានសសេរថា ស្មាតហ្វូន Galaxy S23 និង Galaxy S23+ ទំនងជានឹងប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 12MP ខណៈដែលម៉ូដែលមុន Galaxy S22 និង Galaxy S22+ គឺប្រើប្រាស់ត្រឹមតែ 10MP ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ជាធម្មតាតែងតែប្រើប្រាស់នូវកាមេរ៉ាមុខធំសម្រាប់ម៉ូដែល Ultra ដោយកន្លងមកនេះ គិតចាប់ពីម៉ូដែល Galaxy S20 Ultra បង្ហាញវត្តមានកាលពីឆ្នាំ 2020 និងថ្មីៗនេះម៉ូដែល Galaxy S22 Ultra គឺមានការបំពាក់នូវកាមេរ៉ាមុខទំហំដល់ទៅ 40MP។

ដូច្នេះ ប្រសិននបើក្រុមហ៊ុននេះនៅតែរក្សានូវយុទ្ធសាស្ត្រសម្រាប់ម៉ូដេល Ultra នេះ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S23 Ultra ប្រាកដណាស់ គឺនឹងមានការអាប់ដែតកាន់តែធំ និងមានសមត្ថភាពកាន់តែខ្ពស់ជាក់ជាមិនខាន។ យ៉ាងណាមិញ មុននឹងការមកដល់របស់ Galaxy S23 ក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួន Galaxy Z Fold4 នៅដើមខែសីហានេះសិន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន