no-alternative title

realme GT2 Explorer Master នឹងបង្ហាញវត្តមាននៅខែកក្កដាខាងមុខនេះជាមួយបន្ទះឈីបSnapdragon 8+ Gen 1

បន្ទាប់ពីក្រុមហ៊ុន Qualcomm បានប្រកាសចេញជាផ្លូវការនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8+ Gen 1 ភ្លាម លោក Sky Li ដែលជានាយកប្រតិបត្តិក្រុមហ៊ុន realme បានចេញមកប្រកាសថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល GT2 Explorer Master គឺនឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតដែលនឹងប្រើប្រាស់នូវបន្ទះឈីបនេះ ហើយម៉ូដែលថ្មីនេះ នឹងមានវត្តមាននៅលើទីផ្សារនៅក្នុងត្រីមាសទ 3 ខាងមុខនេះហើយ។ 

នៅពេលនេះ លោក Xu Qi Chase ដែលជាអគ្គនាយកគ្រប់គ្រងផ្នែកទីផ្សារសកលប្រចាំក្រុមហ៊ុន realme បានបង្រួមពេលវេលាមកត្រឹមខែកក្កដាវិញហើយ។ សារនេះត្រូវបានគេឃើញនៅលើបណ្តាញ Weibo ក្នុងពេលដែលមានហ្វេនរបស់ខ្លួនបានសួរពីស្មាតហ្វូន និងបានស្នើរសុំអោយមានការចេញលក់ស្មាតហ្វូនដែលមានកម្លាំងខ្លាំង និងមានតម្លៃ CNY 3,000។ គួរបញ្ជាក់ថា Realme GT Explorer Master ដែលបានប្រកាសចេញលក់កាលពីខែកក្កដា ឆ្នាំ 2021 កន្លងទៅ ត្រូវបានគេចេញលក់ជាលើកដំបូងជាមួយតម្លៃ CNY 2,900 ($435/€410/₹34,00) ហើយនៅពេលនេះមានបញ្ចុះតម្លៃមកត្រឹម CNY 2,500។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពដដែលបានបន្តថា Realme GT2 Explorer Master ត្រូវបានគេឃើញនៅលើ TENAA ដែលមានការបញ្ជាកល់ថា ស្មាតហ្វូននេះមានអេក្រង់ល្បឿន 120Hz ទំហំ 6.7 អ៊ីងកញ្វក់ AMOLED បង្ហាញចេញបានកម្រិត FHD+។ សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB/8GB/12GB និងមានមេម៉ូរីទំហំ 128GB/256GB/512GB ហើយនិងមានថ្មទំហំ 5,000mAh។ ស្មាតហ្វូននេះ នឹងមានកម្លាំងសាកពីរជម្រើស គឺមានទំហំ 100W និង 150W charging។ ស្មាតហ្វូននឹងមានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 50MP+50MP+2MP ខណៈដែលកាមេរ៉ាមុខ គឺមានទំហំ 16MP។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន