ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះ គឺជាផ្នែកមួយនៃស្មាតហ្វូនដ៏ពេញនិយមនៃម៉ូដែល A-Series។ ស្មាតហ្វូនថ្មីនេះ មានឈ្មោះហៅថា OPPO A57។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.56 អ៊ីងកញ្ចក់ LCD និងមានសមត្ថភាពបង្ហាញចេញបានជាមួយកម្រិតភាពច្បាស់ HD+ និងមានកម្រិតពន្លឺ 269 PPI និងមានកម្រិតពន្លឺ 600 nits។ ស្មាតហ្វូន OPPO A57 នេះ មានល្បឿនអេក្រង់ 60Hz Refresh Rate ហើយនិងមានការការពារដោយកញ្ចក់ Panda MN228។
ស្មាតហ្វូន OPPO A57 ដំណើរការនៅលើបន្ទះឈីប MediaTek Helio G35 SoC និងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 64GB និងមានរ៉េមទំហំ 4GB។ សម្រាប់កម្មវិធីវិញ ស្មាតហ្វូនថ្មីនេះ គឺប្រើប្រាស់នូវ Android 11 OS ជាមួយនឹង ColorOS 12។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging។ សម្រាប់ការថតរូប ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 13-Megapixel និង 2-Megapixel Mono Lens។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8-Megapixel Selfie ។
ស្មាតហ្វូន OPPO A57 នេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង រន្ធដោត USB Type C charging port, 3.5mm headphone jack, IPX4 និង IP5X សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូន OPPO A57 នេះចេញលក់នៅក្នុងប្រទេសឥណ្ឌា មាន 2 ពណ៌គឺពណ៌ Glowing Green និង Glowing Black។ ស្មាតហ្វូននេះមានតម្លៃ 13,999 INR ហើយ នឹងអាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុននេះ៕