no-alternative title

មានការទម្លាយថា Xiaomi 12 Ultra នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោក ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8+ Gen 1

នៅពេលនេះ អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Xiaomi បាននឹងកំពុងតែរង់ចាំនូវវត្តមានរបស់ស្មាតហ្វូន Xiaomi 12 Ultra ដែលម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលល្អជាងម៉ូដែល Xiaomi Mi 11 Ultra 5G ដែលមានការពេញនិយមខ្លាំងកាលពីឆ្នាំមុន។ បើតាមការទម្លាយរបស់ Digital Chat Station បានអោយដឹងថា ស្មាតហ្វូន Xiaomi 12 Ultra នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ជាមួយនឹងបន្ទះឈីប Snapdragon 8+ Gen 1។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា រហូតមកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុនណាមួយ ដែលនឹងបញ្ចេញនូវស្មាតហ្វូនដែលមានបន្ទះឈីប Snapdragon 8+ Gen 1 មុនគេនោះទេ ហើយទាក់ទងជាមួយនិងព័ត៌មាននេះដែរ ក្រុមហ៊ុន Motorola ក៏បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន Motorola Edge 30 Ultra របស់ខ្លួនផងដែរ ដែលម៉ូដែលនេះ នឹងមានការបំពាក់បន្ទះឈីប Snapdragon 8+ Gen 1។ មួយវិញទៀត បើតាមរបាយការណ៍ជាច្រើន នៅមុននេះ ក៏បានទម្លាយដែរថា ស្មាតហ្វូននេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលមានបន្ទះឈីប Snapdragon 8+ Gen 1។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន ASUS ក៏ធ្លាប់បានបញ្ជាក់អំពីស្មាតហ្វូន ROG Phone 6 series ដែលនឹងមានបន្ទះឈីប Snapdragon 8+ Gen 1 ហើយគ្រោងនឹងបង្ហាញខ្លួននៅក្នុងតៃវ៉ាន់ នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិកនៅថ្ងៃទី 5 ខែកក្កដានេះដូចគ្នា។ 

 

ដូច្នេះប្រសិនបើរឿងនេះ គឺជាការពិតនោះ ស្មាតហ្វូន  Xiaomi 12 Ultra អាចនឹងបង្ហាញខ្លួនមុនការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន ROG Phone 6 Series។ បន្ថែមពីនេះទៀតនោះ ថ្មីៗនេះ អ្នកទម្លាយដដែលនេះ ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូន Realme GT 2 Master Explorer Edition បង្ហាញខ្លួននៅលើ TENAA ជាមួយនឹងបន្ទះឈីប Snapdragon 8+ Gen 1ផងដែរ។ 

ស្មាតហ្វូន Xiaomi 12 Ultra នេះនឹងមានអេក្រង់  6.7-inch AMOLED LTPO QHD+ 120Hz បន្ទះឈីប  Snapdragon 8+ Gen 1 មានរ៉េមទំហំ 12GB LPDDR5 RAM និងមេម៉ូរីទំហំ 512 GB UFS 2.1។ ស្មាតហ្វូននេះ មានប្រព័ន្ធប្រតិបត្តិការ Android 12 OS និងស្បែកកម្មវិធី MIUI 13។ ស្មាតហ្វូន Xiaomi 12 Ultra នឹងមានថាមពលថ្មទំហំ 4,800mAh និងបច្ចេកវិទ្យា 67W wired charging និង 50W wireless charging ។ ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 50-Megapixel, 48-Megapixel Ultra-Wide Lens, 48-Megapixel Telephoto, ToF lens និង Laser Autofocus។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខទំហំ 20-Megapixel ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន