no-alternative title

ស្មាតហ្វូនសេរីថ្មី POCO F4 និង POCO X4 GT នឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅថ្ងៃទី 23 ខែមិថុនានេះ

ក្រុមហ៊ុន POCO ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Flagship សេរីថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែលគឺ POCO F4 និង POCO X4 GT។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកលនៅថ្ងៃទី 23 ខែមិថុនានេះហើយ គឺនៅវេលាម៉ោង 20:00 (GMT+8)។ ដើម្បីទទួលបាននូវព័ត៌មានកាន់តែច្បាស់អំពីព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូននេះ អ្នកអាចតាមដានមើលនៅលើ Twitter របស់ក្រុមហ៊ុន POCO។


រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន POCO ត្រូវបានគេមើលឃើញថា បានធ្វើការឌីស្សាញទៅលើស្មាតហ្វូន Flagship ជាប្រចាំ ដើម្បីអាចបំពេញនូវតម្រូវការសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ និងអ្នកស្រឡាញ់បច្ចេកវិទ្យា។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ ក៏ពង្រឹងទៅលើសមត្ថភាពនៃកម្លាំងម៉ាស៊ីន និងការប្រើប្រាស់ថាមពលកាន់តែទាបជាងមុនផងដែរ។ ស្មាតហ្វូន  POCO F4 បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 870 chipset និងបច្ចេកវិទ្យា VC Liquid Technology 2.0 ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ក្នុងការប្រើប្រាស់នៅពេលដែលធ្វើការងារច្រើនក្នុងពេលតែមួយ ការផ្ទេរទិន្នន័យ និងការលេងហ្គេម។


បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាគោល គឺមានទំហំ 64MP ជាមួយនឹង OIS។ ស្មាតហ្វូននេះមានអេក្រង់ Samsung E4 AMOLED flagship កម្រិតពន្លឺ 1300nit និង  contrast ratio5000000:1 ដែលល្អនៅក្នុងការលេងហ្គេម វីដេអូ និងរូបភាព។ ស្មាតហ្វូននេះមានកម្រិតសំឡេង Dolby Vision និងកម្រិតអេក្រង់ 120Hz high refresh rate ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4500mAh ដែលអាចលេងហ្គេមបានច្រើនម៉ោង និងសាកថ្មជាមួយនឹងបច្ចេកវិទ្យា  67W turbo charging ផងដែរ។


ជាមួយនឹងព្រឹត្តិការណ៌នេះ ក៏នូវមានស្មាតហ្វូនមួយទៀតដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ភោធន៍ជាសកលនោះគឺស្មាតហ្វូន POCO X4 GT ។ ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Dimensity 8100 (5nm) ដែលធ្វើអោយស្មាតហ្វូននេះកាន់តែប្រសិទ្ធិភាពក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានអេក្រង់ LCD និងកម្រិតអេក្រង់ 144Hz refresh rate ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន