no-alternative title

ស្មាតវ៉ច Xiaomi ដែលភ្ជាប់ជាមួយនឹង 5W Charging ត្រូវបានគេប្រទះឃើញថាបានឆ្លងកាត់វិញ្ញាបនបត្រ 3C ហើយ

នៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi បានកំពុងតែអភិវឌ្ឍទៅលើស្មាតវ៉ចថ្មីរបស់ខ្លួនហើយថ្មីៗនេះ ផលិតផលថ្មីនេះ ក៏ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ទៅលើវិញ្ញាបនបត្រ 3C របស់ប្រទេសចិនរួចហើយផងដែរ។ ស្មាតវ៉ចជំនាន់ថ្មីនេះ គឺមានលេខម៉ូដែល M2134W1 និងជានាឡិកាថ្មីមួយ ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5W Charging ថែមទៀតផង។ បន្ថែមពីនេះទៀតនៅលើវិញ្ញាបនបត្រនេះ ក៏មានការទម្លាយថា នាឡិកានេះ ក៏មានមុខងារ Audio Playback និង Storage Functions ជាច្រើនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ បើតាមការទម្លាយរបស់ @DCS បានបញ្ជាក់ទៀតថា ស្មាតវ៉ចជំនាន់ថ្មីនេះ គឺមិនមាន eSIM នោះទេ ហើយសម្រាប់ខ្សែដៃរបស់នាឡិកានេះ គឺធំជាងមុនផងដែរ។ ស្មាតវ៉ចរបស់ក្រុមហ៊ុន Xiaomi នេះ គឺមានឈ្មោះថា S1, Xiaomi Watch Color 2 និង Redmi Watch 2។ សូជំរាបថា ស្មាតវ៉ចជំនាន់ទី 1 របស់ក្រុមហ៊ុន Xiaomi ដែលបង្ហាញខ្លួនជាមួយនឹង  eSIM។ 

បន្ថែមពីនេះបើយោងតាមការទម្លាយរបស់ 91mobiles ក៏បានបង្ហាញថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវស្មាតវ៉ច Watch S1 Active sports version ផងដែរ។ សម្រាប់ការឌីស្សាញរបស់នាឡិកានេះ គឺមានសភាពធន់ជាង Watch S1។ គួរបញ្ជាក់ថា ស្មាតវ៉ច Xiaomi Watch S1 បានបង្ហាញវត្តមានជាមួយនិងអេក្រង់ AMOLED ទំហំ 1.43 អ៊ីងមានកម្រិតពន្លឺ 326 PPI និងថាមពលថ្មទំហំ 470mAh ដែលអាចប្រើប្រាស់បាន 12 ថ្ងៃ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន