no-alternative title

Sony Xperia 10 IV ត្រូវបានដាក់អោយមានការបញ្ជាទិញជាមួយនិងការបន្ថែមជូនកាសស្តាប់ TWS Earbuds ដោយឥតគិតថ្លៃ

កាលពីខែមុននេះ ក្រុមហ៊ុន Sony បានប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនដែលមានឈ្មោះហៅថា Sony Xperia 10 IV សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប ដែលនេះ គឺជាស្មាតហ្វូនជំនាន់ទី 4 នៃត្រកូលស្មាតហ្វូនម៉ូដែលនេះ។ ពេលនេះក្រុមហ៊ុននេះចាប់ផ្តើមធ្វើការ pre-order ទៅលើស្មាតហ្វូន  Sony Xperia 10 IV នៅក្នុងចក្រភពអង់គ្លេស ដែលតម្លៃរបស់ស្មាតហ្វូននេះ គឺមានចាប់ផ្តើមពី 429 ផោន ហើយក្រុមហ៊ុននេះក៏មានការថែមជូននូវកាសស្តាប់ TWS earbuds ឥតគិតថ្លៃសម្រាប់អ្នកដែលបានធ្វើការ pre-order ទៅលើស្មាតហ្វូននេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Sony Xperia 10 IV នេះមានអេក្រង់ទំហំ 6-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និង  21:9 aspect ratio ។ ស្មាតហ្វូននេះមានកញ្ចក់ Triluminous ដែលភ្លឺជាងម៉ូឌែលមុនដល់ទៅ 50% ហើយវាការពារដោយកញ្ចក់ Gorilla Glass Victus ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Qualcomm Snapdragon 695 5G ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 6nm ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ 

ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 12-Megapixel Primary Sensor, 8-Megapixel Ultra-Wide Lens និង 8-Megapixel 2x Telephoto Lens។ នៅលើកាមេរ៉ានេះ ក៏មានមុខងារជាច្រើនទៀតដូចជា Superior Auto mode, Auto HDR, Night mode និងជាច្រើនទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8-megapixel ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នូវមានរន្ធដោត  3.5mm headphone jack, LDAC, 360 Audio និង 360 Reality Audio Upmix។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 និងថាមពលថ្មទំហំ 5,000mAh និងមានការគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 30W fast charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន