no-alternative title

Nothing Phone 1 ចំនួន 100 គ្រឿង នឹងដាក់អោយមានការដេញថ្លៃជាលើកដំបូងនៅថ្ងៃទី 21 ខែមិថុណានេះ

Nothing ដែលជាក្រុមហ៊ុនផផលិតឧបករណ៌សម្រាប់ប្រើប្រាស់ជាមួយនិងស្មាតហ្វូន បានប្រកាសចូលខ្លួនប្រឡូកនៅក្នុងទីផ្សារស្មាតហ្វូនហើយនៅពេលនេះ ក្រុមហ៊ុននេះ ក៏បានកំណត់កាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនម៉ូដែលរបស់ខ្លួន Nothing Phone 1 ផងដែរ។ បន្ថែមពីនេះ ក៏មានការបការបញ្ជាក់ថា ក្រុមហ៊ុន Nothing បាបចាប់ដៃគ្នាជាមួយនិង StockX ប្រកាសអោយមានការដាក់ដេចថ្លៃនូវស្មាតហ្វូន Phone 1 នេះចំនួន 100 គ្រឿងនៅថ្ងៃទី 21 ខែមិថុណានេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញវត្តមានជាផ្លូវការបន្ទាប់ពីការដាក់ដេញថ្លៃដោយ StockX រួចរាល់។ សម្រាប់ពេលវេលានៃការដេញថ្លៃនេះ គឺនឹងធ្វើឡើងនៅចន្លោះម៉ោង 0900 ET នៅថ្ងៃទី 21 និងម៉ោង 0900 ET នៅថ្ងៃទី 23។ ជាមួយនិងការដេញថ្លៃនេះ គឺមនុស្សម្នាក់អាចចុះឈ្មោះបានតែម្តងប៉ុណ្ណោះនៅលើគណនី StockX សម្រាប់ការដេញថ្លៃ។ 

Nothing Phone 1 ត្រូវបានគេចាត់ទុលថា គឺជាស្មាតហ្វូនដែលមានការឌីស្សាញជាមួយនិងការបញ្ចេញនូវពន្លឺពណ៌នៃផ្ទៃខាងក្រោយ ហើយស្មាតហ្វូននេះ គឺនឹងមានការតម្លើងនូវអំពូល LED illumination ដែលរំលេចនូវពណ៌ចម្រុះស្អាតខ្លាំងណាស់។ មានការបញ្ជាក់ទៀតថា ស្មាតហ្វូននេះ នឹងប្រើឈីប Snapdragon 7 Gen 1 រត់នៅលើ Android 12 ផ្អែកជាមួយស្បែកកម្មវិធី Nothing OS តែម្តង។ នៅលើស៊ុមព័ទ្ធជុំវិញកស្មាតហ្វូននេះ គឺមានការរចនាចេញពីលោហៈ និងសម្រាប់ការសាកថ្ម គឺមានការប្រើប្រាស់នូវ wireless charging ថែមទៀតផង។ 

ផ្អែកលើដំណើរការនៃការដាក់ដេញថ្លៃរបស់ StockX នេះ សម្រាប់អ្នកដែលបានដេញថ្លៃបានចំនួន 100 គឺនឹងទទួលបានស្មាតហ្វូនរបស់ខ្លួនបន្ទាប់ពីការប្រកាសរយៈពេល 5 សប្តាហ៌ ហើយសម្រាប់ប្រទេសដែលអាចចុះឈ្មោះបាន គឺមានតែប្រជាជននៅប្រទេសកូរ៉េខាងត្បូង និងមិកស៊ិកូ តែប៉ុណ្ណោះ ដែលមានអតិភាពខ្ពស់ជាងនៅក្នុងការដេញថ្លៃនេះ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន