no-alternative title

Xiaomi 12S Ultra ត្រូវបានក្រុមហ៊ុនសម្រេចជាផ្លូវការថាហើយនឹងប្រើប្រាស់នូវសិនស័រ Sony IMX989 សម្រាប់កាមេរ៉ាគោល

Xiaomi 12S Ultra គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលគេបញ្ជាក់ច្បាស់ថា នឹងមានការបង្ហាញខ្លួននៅលើទីផ្សារនាថ្ងៃទី 04 ខែកក្កដាខាងមុខនេះហើយនៅមុនការប្រកាសចេញមកដល់នេះ ក្រុមហ៊ុន Xiaomi ក៏បានទម្លាយចេញនូវព័ត៌មានកាមេរ៉ាដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi 12S ultra គឺនឹងប្រើប្រាស់នូវសិនស័រជំនាន់ថ្មីរបស់ក្រុមហ៊ុន Sony។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយរូបភាពនៅលើ Weibo របស់ក្រុមហ៊ុន Xiaomi គឺបានបង្ហាញថា ស្មាតហ្វូន Xiaomi 12S Ultra នឹងមានការបំពាក់មកជាមួយនូវ Sony IMX989 sensor ដោយនេះគឺជាសិនស័រថ្មី មិនធ្លាប់មានការប្រើប្រាស់នៅលើស្មាតហ្វូនណាមួយនៅឡើយទេ ដោយស្មាតហ្វូន Xiaomi 12S ultra នឹងក្លាយជាម៉ូដែលដំបូងគេដែកប្រើប្រាស់សិនស័រនេះ។ ក្រុមហ៊ុននេះ បានបញ្ជាក់ច្បាស់ថា IMX989 គឺនឹងប្រើប្រាស់សិនស័រទំហំ 1-inch តែប៉ុណ្ណោះ។ សិនស័រនេះ នឹងជួយពង្រីកភិកសែលបានកាន់តែធំ និងជួយពន្លឺបានល្អទោះនៅក្នុងស្ថានភាពងងឹតក៏ដោយ ហើយជាពិសេសសិនស័រនេះ អាចរូប Focusing បានលឿនថែមទៀត។ 

បន្ថែមពីនេះ លោក Lei Jun ដែលជានាយកប្រតិបត្តិរបស់ Xiaomi បានសរសេរនៅលើ Weibo post ដោយបានបញ្ជាក់ថា ក្រុមហ៊ុន Sony បានធ្វើការចាប់ដៃគា្នជាមួយនិង Xiaomi ធ្វើការងារនេះ ដោយចំណាយថវិកាដល់ទៅ $15 លានដុល្លារ។ កន្លងមកមានការលើកឡើងថា Sony’s IMX989 នឹងប្រើប្រាស់កាមេរ៉ាទំហំ 50-megapixel ហើយក៏មានពាក្យចចាមអារ៉ាមថា កាមេរ៉ានេះ ក៏មានទំហំ 48MP 5x telephoto និង 48MP ultra wide-angle sensor ផងដែរ។ ហើយកាមេរ៉ាទំាងនេះ គឺប្រើប្រាស់បច្ចេកវិទ្យារបស់ Leica ទាំងអស់។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន