no-alternative title

ស្មាតហ្វូនដែលប្រើបន្ទះឈីប Snapdragon 8+ Gen 1 និងបច្ចេកវិទ្យាសាកកម្លាំង 150W ចំនួន 13 គ្រឿងនឹងបង្ហាញខ្លួននៅខែក្រោយនេះ

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់អំពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន  Xiaomi 12S Ultra series នៅថ្ងៃទី 4 ខែកក្កដានេះ។ នៅក្នុងពេលនោះ យើងនឹងឃើញនូវវត្តមានស្មាតហ្វូនជាច្រើនដែលនឹងមានបន្ទះឈីប Snapdragon 8+ Gen 1។ យោងតាមការទម្លាយចេញពី Digital Chat Station បានបញ្ជាក់ថា នៅក្នុងខែកក្កដានេះ ស្មាតហ្វូនជាច្រើនដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon និង Dimensity។ 

មានការបញ្ជាក់ថា ស្មាតហ្វូនចំនួន 13 ស៊េរី ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8+ Gen។ បន្ទាប់ពីវត្តមានរបស់ស្មាតហ្វូនរបស់ Xiaomi គឺជឿថា នឹងមានម៉ូដែលជាច្រើនទៀតរបស់ក្រុមហ៊ុន  Realme, OnePlus, iQOO, Motorola, Nubia, Asus ROG, Red Magic, Lenovo និង Black Shark។ ថ្មីៗនេះ ក៏មានការបែកធ្លាយនូវព័ត៌មានដែលគួរអោយចាប់អារម្មណ៍ជាច្រើនអំពីស្មាតហ្វូនទាំងនេះ ដែលមានបន្ទះឈីប Snapdragon 8+ Gen 1។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនម៉ូឌែលទាំងនេះ នឹងមានបច្ចេកវិទ្យាសាកថ្មតិចបំផុតគឺ 100W fast charging និង 150W fast charging។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបញ្ជីស្មាតហ្វូនទាំងនេះ មាន Realme GT2 Master Explorer Edition, OnePlus 10T និង iQOO 10 Standard Edition ហើយក៏នឹងមានស្មាតហ្វូនចំនួន 2 ដែលមានអេក្រង់ 6.7-អ៊ីង និងមានកម្រិតភាពច្បាស់ FHD+។ វានឹងមានស្មាតហ្វូនមួយដែលមានអេក្រង់ទំហំ 6.78-អ៊ីង និងមួយទៀតគឺមានអេក្រង់ទំហំ  6.67-អ៊ីង។ សម្រាប់ Motorola វិញនឹងបង្ហាញវត្តមានរបស់ស្មាតហ្វូន Motorola Edge 30 Ultra ដែលមានបន្ទះឈីប Snapdragon 8+ Gen 1 SoC និងកាមេរ៉ា 200MP ។ 

ក្រុមហ៊ុន Asus ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន ROG Phone 6 ជាមួយនឹងបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8+ Gen 1 SoC និងមានថាមពលថ្មទំហំ  6,000mAh។ ស្មាតហ្វូនរបស់ Lenovo និង Black Shark នឹងមានបន្ទះឈីប Snapdragon 8+ Gen 1 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន