no-alternative title

Xiaomi 12 Lite 5G ដែលមានកាមេរ៉ាទំហំ 108MP និងមានអេក្រង់ល្បឿន 120HZ នឹងបង្ហាញខ្លួនលើទីផ្សារឆាប់ៗនេះ

នៅថ្ងៃនេះ អ្នកទម្លាយដ៏ល្បីល្បាញ Evan Blass ឬ  @Evleaks បានបង្ហាញនូវរូបភាពរបស់ស្មាតហ្វូន  Xiaomi 12 Lite 5G ហើយការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ នឹងចាប់ផ្តើមឆាប់ៗនេះហើយ។ បើមើលទៅលើរូបភាពរបស់ស្មាតហ្វូននេះ បានបង្ហាញថា ស្មាតហ្វូននេះ មាន 3 ពណ៌ គឺបៃតង ផ្កាឈូក និងខ្មៅ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ  6.55 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងមានល្បឿន  120Hz refresh rate។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 16-Megapixel Sensor ស្ថិតនៅកណ្តាលនៃអេក្រង់របស់ស្មាតហ្វូននេះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាមេមានទំហំ 108-Megapixel ជាមួយនឹងមុខងារទប់លំនឹង Optical Stabilization, 8-Megapixel Module ជាមួយនឹង Wide-Angle Optics និង  5-Megapixel Macro Sensor ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 778G Processor ។ វាមានអង្គគណនា 8 Kryo 670 Cores ជាមួយនឹងល្បឿន 2.4GHz ក្រាហ្ងិកកាត Adreno 642L Graphics Accelerator និងម៉ូដឹម Snapdragon X53 5G modem។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB/8GB ហើយវាមានម៉េមូរីទំហំ 128GB។

ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ រន្ធផត USB Type-C Port និង Infrared Transceiver ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4500 mAh ជាមួយនឹងបច្ចេកវិទ្យា 67-watt charging។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 និង MIUI 13។ ក្រៅពីស្មាតហ្វូន Xiaomi 12 Lite 5G នេះ ក្រុមហ៊ុន Xiaomi បានបង្ហាញថា ស្មាតហ្វូន Xiaomi 12S ថ្មីនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 4 ខែកក្កដានេះ ហើយស្មាតហ្វូននេះមាន 3 ពណ៌។ ស្មាតហ្វូននេះ នឹងមាន 3 ម៉ូឌែលនោះគឺ  Xiaomi 12S, Xiaomi 12S Pro និង Xiaomi 12S Ultra ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន