no-alternative title

កាលបរិច្ឆេតនៃការប្រកាសចេញស្មាតហ្វូន Reno 8 Series សម្រាប់ទីផ្សារប្រទេសឥណ្ឌា ត្រូវបានគេទម្លាយចេញហើយ

នៅព្រឹកថ្ងៃនេះ OPPO បានធ្វើការចែករំលែកនូវរូបភាពថ្មីរបស់ស្មាតហ្វូន Reno 8 Series នៅលើបណ្តាញ Twitter ហើយប៉ុន្តែនៅលើរូបភាពបែកធ្លាយនោះគឺមិនទាន់មានការបញ្ជាក់ពីពេលវេលាជាក់នៃការបង្ហាញចេញនៅឡើយទេ ក្នុងនោះអ្នកទម្លាយរូបភាពនេះ គ្រាន់តែនិយាយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះតែប៉ុណ្ណោះ។ 

ក្រឡេកទៅមើលខ្លឹមសារតទីមួយរបស់ស្មាតហ្វូននេះ គឺជាការចែករំលែកវីដេអូដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះតែម្តង ដែលមានការបញ្ជាក់ពីការបង្ហាញវត្តមាននៅលើប្រទេសឥណ្ឌា។ នៅក្នុងវីដេអូនេះ គឺក្រុមហ៊ុននេះចង់បញ្ជាក់ពីសមត្ថភាពកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន “Imagine the future in Computational Photography.”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title


សម្រាប់ខ្លឹមសារទីពីរនោះ គឺទម្លាយដោយលោក Abhishek Yadav ដោយបានបញ្ចេញនូវរូបភាព Poster នៅលើ tweet ដែលមានការបញ្ជាក់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno 8 series រួមទាំងកាលបរិច្ឆេតនៃការប្រកាសចេញនូវស្មាតហ្វូននេះផងដែរ។ រូបភភាពនេះ បានបញ្ជាក់ថា Reno 8 Series នឹងមានវត្តមាននៅថ្ងៃទី 21st ខែកក្កដាឆ្នាំ 2022 ហើយនិងមានការបញ្ជាក់ថា សម្រាប់ស្មាតហ្វូន Reno 8 និង Reno 8 Pro នឹងមានការបង្ហាញចេញបន្ទាប់ពីថ្ងៃនោះថែមទៀតផង។ ជាមួយគ្នានេះ យោងតាមរបាយការណ៌កន្លងមកក៏មានការបញ្ជាក់ថា Reno 8 Pro+ នឹងមិនមានវត្តមាននៅលើទីផ្សារឥណ្ឌានោះទេ។ សូមជំរាបថា ព័ត៌មានទាំងនេះ គឺជាព័ត៌មានបឋមតែប៉ុណ្ណោះ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេតនៃការប្រកាសចេញស្មាតហ្វូនម៉ូដែលនេះ នៅលើទីផ្សារប្រទេសឥណ្ឌាថ្ងៃណានៅឡើយទេ។ ហើយកន្លងមកក៏មានពាក្យចចាមអារ៉ាមថា Reno 8 Series នឹងមានវត្តមាននៅប្រទេសឥណ្ឌានាថ្ងៃទី 18th ខែកក្កដានេះផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន