no-alternative title

Motorola ប្រកាសជាផ្លូវការថា Moto X30 Pro ដែលជាម៉ូដែលប្រណិតរបស់ខ្លួននឹងបំពាក់ឡែនទំហំ 35mm, 50mm និង 85mm

ក្រុមហ៊ុន Motorola ត្រូវគេដឹងថា នឹងបង្ហាញវត្តមានស្មាតហ្វូនរបស់ខ្លួននៅខែក្រោយនេះហើយ ដោយរបាយការណ៌ដែលទទួលបានថ្មីនេះ គឺបានបញ្ជាក់ថា ក្រុមហ៊ុនស្មាតហ្វូនដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Lenovo នេះ គឺមានគម្រោងនឹងបង្ហាញវត្តមាននូវ Moto G62 5G ជាមួយនិងបន្ទះឈីប Snapdragon 8+ Gen 1 សម្រាប់ទីផ្សារប្រទេសឥណ្ឌា ហើយថ្ងៃនេះ ក្រុមហ៊ុននេះក៏បានប្រកាសពីវត្តមានរបស់ Moto X30 Pro ដែលជាម៉ូដែលប្រណិតរបស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Motorola បានប្រកាសនៅលើបណ្តាញ Weibo ថា ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនម៉ូដែល Moto X30 Pro ហើយក្រុអហ៊ុនបាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការផ្តោតខ្លាំងទីៅលើ “super-realistic imagery” ជាមួយនិងការប្រើប្រាស់ឡែនដែលមាន 3 ទំហំផ្សេងៗគ្នាថែមទៀតផង ក្នុងនោះមានដូជជា ឡែន 35mm Human Eye និង 50mm Human Eye រួមនិងទំហំ 85mm Portrait Eye lens។ ស្មាតហ្វូននេះទំនងជានឹងមានការបង្ហាញវត្តមាននៅខែកក្កដាខាងមុខនេះ។ 

យោងតាមរបាយការណ៌បាននិយាយថា  ស្មាតហ្វូននេះ គឺមានឈ្មោះថា “Moto X30 Pro” សម្រាប់ប្រទេសចិន និង “Moto Edge 30 Ultra” សម្រាប់ទីផ្សារសកល ហើយថ្មីៗនេះស្មាតហ្វូននេះក៏បានឆ្លងកាត់  3C certification ដែលជាស្ថាប័នវាយតម្លៃរបស់ប្រទេសចិនរួចហើយផងដែរ ដោយមានការបង្ហាញថា នឹងមានការប្រើប្រាស់នូវកម្លាំងសាក 125W charger។ ស្មាតហ្វូន Motorola Edge X30 Pro ឬ Edge 30 Ultra ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.73 អ៊ីងប្រភេទ OLED display បង្ហាញចេញបានកម្រិត FHD+ resolution និងមានកម្រិត refresh rate of 144Hz។ ស្មាតហ្វូននេះមានអេក្រង់កោង និងមានរន្ធ Punch Hole ហើយនិងមានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។

ទៅលើកម្លាំងម៉ាស៊ីនវិញស្មាតហ្វូននេះប្រើឈីប Snapdragon 8+ Gen 1 និងមានថ្មទំហំ 4,500mAh ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យាសាក 125W rapid charging ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 50W wireless charging ថែមទៀតផង។ ស្មាតហ្វូននេះ រត់លើ Android 12 OS ផ្អែកលើ MyUX ចេញពីប្រអប់តែម្តង។ និយាយពីការថតរូបស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 60-Megapixel  និងមានកាមេរ៉ាក្រោយដែលគាំទ្រដោយមុខងារទំប់លំនឹង OIS ទំហំ 194-megapixel ឬ 200-megapixel (main) និងគ្រាប់ទីពីរមានទំហំ 50-megapixel (ultrawide) រួមនិងគ្រាប់ទីបីមានទំហំ 12-megapixel (telephoto)។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន