no-alternative title

ដំណឹងថ្មី: OPPO Reno 8 Pro ទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រពីស្ថាប័ន FCC សហរដ្ឋអាមេរិករួចរាល់ហើយ

ក្រុមហ៊ុន OPPO បាននឹងកំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Reno 8 Series នៅក្នុងប្រទេសឥណ្ឌា និងទីផ្សារសកលដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូន Reno 8 Pro នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 21 ខែកក្កដានេះ។ នៅពេលនេះ ស្មាតហ្វូននេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ FCC ហើយនឹងអាចបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងសហរដ្ឋអាមេរិកផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះជំនាន់ថ្មីនះ គឺមានលេខម៉ូដែល CPH2357 និងមានការតម្លើងមកជាមួយនឹងថាមពលថ្មទំហំ 4,500mAh និងមានការគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 80W SUPERVOOC fast charging។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 ផ្អែលជាមួយនឹង ColorOS 12.1។ ស្មាតហ្វូននេះ មានវិមាត្រ 61.2x74.2x7.34mm និងមានទម្ងន់ 183g។ បន្ថែមពីនេះ ស្មាតហ្វូននេះ ទ្រទ្រង់នូវ 5G និង 4G LTE ជាមួយនឹង Bluetooth, dual-band Wi-Fiនិង NFC។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះនៅក្នុងឯកសារ FCC នេះ គឺបាននិយាយថា សម្រាប់ Hardware នេះទ្រទ្រង់ទៅលើ 5G NR band n77 និង n78 ថែមទៀតផង។ 

ស្មាតហ្វូន OPPO Reno 8 (Global) នេះ មានអេក្រង់ទំហំ 6.7 អ៊ីង Full HD+ AMOLED អាចរត់បានជាមួយនឹងល្បឿនកម្រិត 120Hz refresh rate។ ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Dimensity 8100 Max នឹងមានការចូលរួមពី MariSilicon X NPU ដែលជាបន្ទះឈីបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន OPPO ផងដែរ។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB LPDDR5 RAM និងមានមេម៉ូរីទំហំ 256 GB UFS 3.1 ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50MP Sony IMX766, 8MP Ultra-Wide Lens និង 2MP Macro។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32MP Sony IMX709 Selfie៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន