no-alternative title

រូបភាពថ្មីៗ ថតចេញពី Xiaomi 12S series ដែលប្រើបច្ចេកវិទ្យា Leica ត្រូវគេទម្លាយចេញហើយ មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន‍!

យោងតាមព័ត៌មានចុងក្រោយបានបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi 12S series គឺនៅក្នុងពេលឆាប់ៗនេះ ហើយពេលនេះ យើងក៏បានដឹងព័ត៌មានអំពីស្មាតហ្វូននេះផងដែរ។ នៅមុនព្រឹត្តិការណ៍នៃការប្រកាសនេះ ក្រុមហ៊ុននេះក៏បានបង្ហោះព័ត៌មាននៅលើ Weibo ផងដែរ ដែលរូបភាពនេះ គឺមានការចែករំលែកអំពីរូបភាពនៃកាមេរ៉ាដែលថតចេញពីស្មាតហ្វូនថ្មីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានចែករំលែករូបភាពចេញពីអ្នកជំនាញថតរូបភាពជាច្រើននៅក្នុងពិភពលោក។ ក្រុមហ៊ុននេះ បានបង្ហាញអំពីកិច្ចសហការរវាងក្រុមហ៊ុន Xiaomi x Leica នៅលើស្មាតហ្វូន Xiaomi 12S series ផងដែរ។ បើមើលទៅលើរូបភាពដែលថតចេញពីស្មាតហ្វូននេះ គឺមានពន្លឺច្បាស់យ៉ាងល្អ។ នៅក្នុងខែឧសភា ឆ្នាំ 2022 នេះ យើងបានដឹងថា នាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Xiaomi អំពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Leica ។ 

លោក Lei Jun និយាយអំពីកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ ដែលមានការពង្រឹងទៅលើការថតរូបភាពបានច្បាស់នៅក្នុងពេលដែលមានពន្លឺទាប ជាពិសេសគឺនៅលើមុខងារ Night Mode នៅលើស្មាតហ្វូន Flagship នេះ។ នៅពេលនេះ វាមានការបង្ហាញអំពីរូបភាពចេញពីកាមេរ៉ារបស់ស្មាតហ្វូន Xiaomi 12S Series នេះ។ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវប្លង់នៃការថតរូបភាពផ្សេងៗគ្នាផងដែរ។ រូបភាពនេះ គឺពិតជាទាក់ទាញមែនទែន។ ស្មាតហ្វូន Xiaomi 12S series នេះគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 4 ខែកក្កដានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន