no-alternative title

នាឡិកាឆ្លាតវៃ Xiaomi Band 7 Pro និងម៉ាស៊ីនកុំព្យូទ័រ Xiaomi Book Pro នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 4 ខែកក្កដានេះ

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់ជាផ្លូវការថា ខ្លួននឹងមានការប្រកាសចេញនូវស្មាតហ្វូន Xiaomi 12S ដែលជាម៉ូដែលស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅថ្ងៃទី 4 ខែកក្កដាខាងមុខនេះហើយនៅថ្ងៃនោះ គឺមិនមែនមានតែស្មាតហ្វូនមួយប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ ក៏មានការបង្ហាញនូវវត្តមានរបស់នាឡិកាឆ្លាតវៃ Xiaomi Band 7 Pro និងម៉ាស៊ីនកុំព្យូទ័រ Xiaomi Book Pro 2022 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលការបញ្ចេញនៅពេលនេះ គឺមានការបញ្ជាក់ថា នាឡិកាឆ្លាតវៃ Band 7 Pro នឹងបង្ហាញវត្តមានជាមួយនិងពណ៌ខ្មៅ និងពណ៌មាន និងមានការពង្រីកទំហំអេក្រង់ធំជាងម៉ូដែលស្តង់ដារនៃនាឡិកា Smart Band 7 ផងដែរ។ សម្រាប់មុខងារវិញ គឺគេរំពឹងថា នឹងមានការប្រើប្រាស់នូវមុខងារតាមដានសុខភាព រួមជាមួយនិងមុខងារលំហាត់ប្រាណជាច្រើនប្រភេទ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ផ្លូវការពី Xiaomi នៅឡើយទេ។

ងាកមកម៉ាស៊ីនកុំព្យូទ័រ Xiaomi Book Pro 2022 វិញ គឺនឹងមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលហើយនិងមានអេក្រង់ទំហំ 14 អ៊ីង មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 4K ថែមទៀតផង។ នៅពេលនេះក្រុមហ៊ុន Xiaomi ក៏បានចែករំលែករូបភាពនៃផលិតផលថ្មីនេះផងដែរ ដោយថែមទាំងមានការបញ្ជាក់ថា តួររបស់ម៉ាស៊ីនកុំព្យូទ័រនេះគឺផលិតដោយលោហៈផងដែរ និងមានរន្ធ, USB-C រួមជាមួយនិងរន្ធ Headphone jack។ មានការរំពឹងថា យើងនឹងទទួលបានព័ត៌មានថ្មីៗជាច្រើនទៀតពីនាឡិកាឆ្លាតវៃ Band 7 Pro និងម៉ាស៊ីនកុំព្យូទ័រ Book Pro នេះក្នុងពេលឆាប់ៗនេះ មុនព្រឹត្តិការណ៌ប្រកាសចេញចូលមកដល់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន