no-alternative title

ដំណឹងថ្មីបញ្ជាក់ថា Apple នឹងប្រើថាមពលថ្មនៅលើ iPhone 14 Series ធំជាងជំនាន់មុនៗ

មួយរយៈចុងក្រោយនេះ iPhone 14 Series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ Apple ត្រូវបានគេមើលឃើញថា គឺមានការបែកធ្លាយជាច្រើន ហើយទោះបីជាការប្រកាសបង្ហាញស្មាតហ្វូននេះ នៅសល់ពេលជាច្រើនខែទៀតក៏ដោយនោះ យើងក៏បានដឹងព័ត៌មានជាច្រើនអំពីស្មាតហ្វូនថ្មីនេះផងដែរ។ នៅពេលនេះ នៅក្នុងរបាយការណ៍ចុងក្រោយបំផុតនេះ គឺមានការបញ្ជាក់អំពីថាមពលថ្មរបស់ស្មាតហ្វូន iPhone 14 series ហើយនឹងមានការបែកធ្លាយអនឡាញផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយចេញពី ShrimpApplePro បានបញ្ជាក់ថា ស្មាតហ្វូន iPhone 14 នឹងមានថាមពលថ្មធំជាងមុនបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុនៗនេះ។ ស្មាតហ្វូន Apple iPhone ដែលមានអេក្រង់ទំហំ 6.1 អ៊ីង នឹងមានថាមពលថ្មទំហំ 3,279mAh ដែលមានទំហំធំជាងថ្ម 3,240mAh ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 13។សម្រាប់ម៉ូដែល Pro គឺមានថាមពលថ្មទំហំ 3,200mAh ដែលធំជាង iPhone 13 Pro ដែលមានកម្លាំងតែ 3,095mAh ប៉ុណ្ណោះ។

ស្មាតហ្វូន Apple iPhone 14 Pro Max នឹងមានថាមពលថ្មទំហំ 4,323mAh ប៉ុន្តែវាអាចជាងបន្តិចបើធៀបជាមួយនឹង iPhone 13 Pro Max ដែលមានថ្មទំហំ 4,352mAh។ យ៉ាងណាមិញសម្រាប់ iPhone 14 Pro Max អាចប្រើប្រាស់បានយូរជាងមុនដល់ទៅ 2 ម៉ោង និង 10 នាទី ខណៈដែលម៉ូដែល Pro នេះ នឹងមានប្រើប្រាស់នូវ រន្ធ Punch-Hole និងបន្ទះឈីប  A16 Bionic៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន