no-alternative title

ស្មាតហ្វូន OPPO Reno 8 ជម្រើសពណ៌ស្វាយ Iris Purple ចេញលក់ជាផ្លូវការជាមួយនិងប្រអប់ពិសេស Flower Fairy

កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូន OPPO Reno 8 ជម្រើសពណ៌ស្វាយ Iris Purple នៅក្នុងប្រទេសចិន ហើយនិងមានការដាក់អោយមានការបញ្ជាទិញផងដែរ។ នៅថ្ងៃនេះ ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺមានលក់ជាផ្លូវការហើយគឺមានទំហំ 8GB+128GB, 8GB+256GB និង 12GB+256GB ហើយសម្រាប់ស្មាតហ្វូនទាំងបីនេះ គឺអាចរកទិញបានជាមួយនិងពណ៌ថ្មី Iris Purple ទាំងអស់។ ស្មាតហ្វូននេះក៏មានចេញពណ៌ Slightly Drunk (Gold), Clear Sky Blue និង Night Tour Black ផងដែរ ហើយសម្រាប់តម្លៃ គឺចាប់ពី 2,499 Yuan (~$373), 2,699 Yuan (~$403), និង2,999 Yuan (~$448)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះ OPPO Reno 8 Pro ជម្រើស Iris Purple គឺនឹងមានលក់នៅថ្ងៃស្អែកនេះ គឺនៅថ្ងៃទី 2 ខែកក្កដា ដែលមានបីទំហំដូចគ្នា គឺមានទំហំ 8GB+128GB និង 8GB+256GB ហើយនិង 12GB+256GB។ សម្រាប់ពណ៌ Iris Purple ដែលមានទំហំ 8GB+256GB និង 12GB+256GB មានតម្លៃ 3,199 Yuan (~$477) និង 3,499 Yuan (~$522)។ ស្មាតហ្វូននេះក៏មានពណ៌ Slightly Drunk (Gold), Encounter Blue និង Night Tour Black shades ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានប្រូម៉ូសិនចំណាយ  39.9 Yuan (~$6) បន្ថែមពីលើការជាវស្មាតហ្វូន Iris Purple របស់ Reno 8 និង 8 Pro អតិថិជននឹងទទួលបាននូវប្រអប់ពិសេស Flower Fairy។

ទាក់ទងជាមួយនិងព័ត៌មាននេះ ក្រុមហ៊ុន OPPO ក៏បានចែករំលែកនូវព័ត៌មានលំអិតរបស់ Reno 8 series សម្រាប់ទីផ្សារប្រទេសឥណ្ឌាផងដែរ ដោយទីផ្សារនេះ គឺមានតែពីម៉ូដែលប៉ុណ្ណោះ គឺ Reno 8 និង Reno 8 Pro ដែលផ្ទុយពីម៉ូដែលលក់នៅប្រទេសចិន គឺមាន Reno 8 Pro និង Reno 8 Pro+ ហើយម៉ូដែលទាំងពីរនឹងប្តូរទៅជា Reno 8 និង Reno 8 Pro សម្រាប់ប្រទេសឥណ្ឌា។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញវត្តមាននៅថ្ងៃទី 21 ខែកក្កដា ខាងមុខនេះហើយ។ 

    

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន