no-alternative title

Nokia Tablet មានបំពាក់អេក្រង់ទំហំ 8 អ៊ីញ និងថ្មទំហំ 5,100mAh រួមនិងគុណសម្បត្តិជាច្រើនទៀតត្រូវបានពីស្ថាប័ន FCC ការបញ្ជាក់ជាផ្លូវការណ៍ហើយ

ត្រឡប់ទៅកាលពីឆ្នាំកន្លងទៅ Nokia  បានធ្វើការប្រកាសចេញ Tablet មួយស៊េរីដែលមានឈ្មោះថា Nokia T20 Tablet ហើយ នៅខណៈពេលនេះ Nokia ក៏មាន Tablet ស៊េរីថ្មីមួយទៀតដែលទើបតែត្រូវបានឆ្លងកាត់ការបញ្ជាក់វិញ្ញាបនប័ត្រផ្លូវការណ៍ពី ស្ថាប័ន Federal Communications Commission ឬហៅកាត់ថា FCC។ នៅលើវិញ្ញាបនប័ត្រ FCC បង្ហាញថា Nokia Tablet ស៊េរី ថ្មីនេះមានលេខកូដសំគាល់ម៉ូដែលថា TA-1462 មានអេក្រង់ទំហំ 8 អ៊ីញជាប្រភេទអេក្រង់ LCD Screen ដែលមានកម្រិតរីសូលូ ស៊ិន 1280x800px និងមានថ្មទំហំ 5,100mAh។ យ៉ាងក៏ដោយសម្រាប់ឈ្មោះផ្លូវការណ៍របស់ Nokia Tablet  ស៊េរីថ្មីនេះមិនទាន់ ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ គេសន្និដ្ឋានថា អាចជា Nokai T10 Tablet។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះបើតាមប្រភពចេញពីបណ្តាញ MySmartPrice បានបង្ហើបឲ្យដឹងថា Nokia T10 Tablet នឹងជា Tablet កម្រិត Entry-Level ដែលមានអេក្រង់កម្រិត 60Hz។ បន្ថែមពីនេះ Nokia T10 Tablet ក៏នឹងមានដំឡើងមកនូវកាមេរ៉ាខាងក្រោយដែល មានទំហំសែនស័រ 8MP មួយគ្រាប់ និងខាងមុខទំហំ 2MP មួយគ្រាប់ ព្រមទាំងគាំទ្រកំលាំងសាកថ្ម 10W។ សម្រាប់គុណ សម្បត្តិរបស់ Nokia T10 Tablet ត្រូវបានគេសន្មត់ថា អាចនឹងទាបជាងជំនាន់ T20 Tablet ហើយតម្លៃក៏នឹងធូរថ្លៃជាងច្រើនផង ដែរ។

សម្រាប់ Nokia T20 Tablet ដែលចេញកាលពីខែតុលា ឆ្នាំ 2021 គឺមានតម្លៃខ្ទង់ $249.99 ហើយម៉ូដែលនេះ គឺបំពាក់នូវអេក្រង់ ទំហំ 10.4 អ៊ីញ កម្រិតបង្ហាញ 2000x1200px ជាមួយការប្រើប្រាស់បន្ទះឈីប UNISOC T610 កម្រិត Octa-Core ភ្ជាប់ដោយ រ៉េមទំហំ 4GB និងអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 64GB ដែលអាចដាក់បន្ថែមអង្គផ្ទុកពីក្រៅជាមួយ microSD បានទំហំ 256GB និង ដំណើរការដោយ Android 11។ ហើយចំពោះកាមេរ៉ាវិញ Nokia T20 Tablet ប្រើប្រាស់សែនស័រទំហំ 8MP មួយគ្រាប់សម្រាប់ កាមេរ៉ាក្រោយ និង 5MP សម្រាប់កាមេរ៉ាសែលហ្វី  ព្រមទាំងមានថ្មទំហំធំដល់ 8,200mAh ជាមួយកំលាំងសាកភ្លើងឲ្យថ្មកំលាំង 10W៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន