no-alternative title

ឧបករណ៍ហ្គេមជំនាន់ថ្មី Nintendo ត្រូវបានរចនារូបរាងថ្មីបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED ទំហំ 7 អ៊ីញ និងចេញលក់ក្នុងតម្លៃ $350

ក្រុមហ៊ុនផលិតឧបករណ៍លេងហ្គេម (Game Console) ដ៏ល្បីឈ្មោះ Nintendo ទើបតែបានប្រកាសចេញឧបករណ៍លេងហ្គេមជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Nintendo Switch OLED រួមនឹង Switch IPS LCD និង Switch Lite។ ឧបករណ៍លេងហ្គេមជំនាន់ថ្មីម៉ូដែល Switch OLED ត្រូវបានក្រុមហ៊ុនពង្រឹងខ្លាំងទៅលើផ្នែកអេក្រង់ ការរចនារូបរាងកាន់តែប្រសើររឹងមាំជាងមុន បង្កើនទំហំផ្ទុកធំជាងមុន និងមានប្រព័ន្ធ Speaker ល្អជាងជំនាន់មុនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nintendo Switch OLED គឺជាផលិតផលហ្គេម Switch ដំបូងរបស់ក្រុមហ៊ុននេះដែលបំពាក់នូវបន្ទះអេក្រង់ OLED Display ដែលមានទំហំធំឡើងដល់ 7 អ៊ីញ ហើយសម្រាប់ជម្រើសម៉ូដែលស្តង់ដារគឺបំពាក់អេក្រង់ IPS LCD ដែលមានទំហំ 6.2 អ៊ីញផងដែរ ដោយទាំងពីរម៉ូដែល គឺទ្រទ្រង់កម្រិតរីសូលូហ្ស៊ិន 1280x720px ដូចគ្នា។

ដោយឡែកសម្រាប់ម៉ូដែលបំពាក់អេក្រង់ OLED ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងថ្មីជាមួយនឹងជើងទម្រ Kickstand នៅផ្នែកខាងក្រោយដែលមានភាពរឹងមាំជាងមុន ផ្តល់នូវភាពងាយស្រួលប្រើជាមុន និងអាចកាច់បានច្រើនរបៀបច្រើនទម្រង់តម្រូវតាមការប្រើប្រាស់របស់អ្នកប្រើ។ ជាមួយគ្នានេះដែរ Nintendo ក៏បានបង្កើនសមត្ថភាពទៅលើប្រព័ន្ធ Speaker បំពងសំឡេងកម្រិត Firing Stereo Speaker ទាំងនៅលើម៉ូដែលបំពាក់អេក្រង់ IPS LCD និង OLED ទៀតផងដែរធ្វើអោយការបញ្ចេញសំឡេងបានលឺខ្លាំងជាងមុន។

បន្ថែមពីនេះសម្រាប់ Nintendo Switch OLED មានភ្ជាប់មកជាមួយនឹង Dock និងរន្ធ Ethernet (LAN) សម្រាប់ធ្វើការភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធ័រណិតនៅពេលប្រើជាលក្ខណៈ Dock Mode ថែមទៀតផង ហើយនោះពេលប្រើបែប Dock Mode អេក្រង់របស់វាអាចគាំទ្រកម្រិតរីសូលូហ្ស៊ិនមានដល់ 1920x1080px។ Nintendo Switch ជំនាន់ថ្មី គឺនៅតែបន្តប្រើឈីបស៊េរី Nvidia Tegra X1 SoC ដូចជំនាន់ Nintendo Switch ដដែល ដូចនេះសម្រាប់ល្បឿនប្រតិបត្តិការជាមួយហ្គេមអាចនឹងមិនប្រសើរជាងជំនាន់មុនប៉ុន្មាននោះទេ ប៉ុន្តែពួកវាក៏បានបង្កើនទំហំផ្ទុកទិន្នន័យឡើងដល់ 64GB ផងដែរ។

Nintendo នឹងចេញលក់ឧបករណ៍ហ្គេម Switch ជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី 08 ខែតុលា ឆ្នាំ 2021 ដោយម៉ូដែល Switch 7-inch OLED មានតម្លៃខ្ទង់ $350, ម៉ូដែល Switch 6.2-inch IPS LCD មានតម្លៃខ្ទង់ $300 និងម៉ូដែល Switch Lite មានតម្លៃខ្ទង់ប្រហែល $200៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន