no-alternative title

Xiaomi Mi MIX 4 ត្រូវបានអគ្គនាយក្រុមហ៊ុនស្មាតហ្វូននេះ បញ្ជាក់ថា គឺពិតជាប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមពិតប្រាកដមែន

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មានរបាយការណ៍ជាច្រើនដែលនិយាយអំពីស្មាតហ្វូនស៊េរីថ្មី  Xiaomi Mi MIX 4។ មានការព្យាករណ៍ជាច្រើន ដែលបញ្ជាក់ថា ស្មាតហ្វូននេះ គឺនឹងមានកាមេរ៉ាខាងក្រោមអេក្រង់ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi។ នៅថ្ងៃនេះ អ្នកប្រើប្រាស់ម្នាក់នៅលើ Weibo បានបង្ហោះសារថា តើមួយណាដែលជាស្មាតហ្វូនកាមេរ៉ាខាងក្រោមអេក្រង់ដំបូងបំផុតដែលអ្នកនឹងទិញ? នៅក្នុងការឆ្លើយតបនោះ អគ្គនាយករបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ហេតុអ្វីនៅតែសួរសំណួរនេះ? នេះបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Xiaomi នឹងធ្វើការផលិតទ្រង់ទ្រាយធំទៅលើបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ពេលនេះ យើងបានដឹងអំពីឈ្មោះរបស់ស្មាតហ្វូននេះនោះគឺ Xiaomi Mi MIX 4 ។ របាយការណ៍ថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានអេក្រង់ Hyperboloid។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមើលមិនឃើញនោះទេដោយសារតែវាស្ថិតនៅក្រោមអេក្រង់។ មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា កម្រិតភាពច្បាស់នៅលើអេក្រង់របស់ស្មាតហ្វូន Xiaomi Mi MIX 4 នេះគឺ  FHD+។ ការប្រើប្រាស់នូវកាមេរ៉ានៅក្រោមអេក្រង់របស់ស្មាតហ្វូននេះគឺផ្តល់នូវអេក្រង់ពេញគែម។ ស្មាតហ្វូន  Xiaomi Mi MIX 4 នឹងមានបន្ទះឈីប  Qualcomm Snapdragon 888 Plus flagship processor ។ ស្មាតហ្វូននេះនឹងទ្រទ្រង់នូវបច្ចេកវិទ្យា 100W fast charging ។ 

តាមការបញ្ជាក់របស់ Lu Weibing អគ្គនាយករបស់ក្រុមហ៊ុន Xiaomi Group China និងអ្នកគ្រប់គ្រងទូទៅរបស់ម៉ាកយីហោ Redmi បានអោយដឹងថា កាមេរ៉ាខាងក្រោមអេក្រង់នេះ គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អេក្រង់ពេញគែម។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5000mAh ប៉ុន្តែការបែកធ្លាយខ្លះ បាននិយាយថា ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 4500 mAh ប៉ុណ្ណោះ។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 120W fast charging (wire) និង 70W Wireless fast charging។ ស្មាតហ្វូន Xiaomi Mi MIX 4 នឹងមានតម្លៃចាប់ផ្តើមពី 5999 yuan ($928) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន