no-alternative title

មានការបញ្ចេញនូវវីដេអូបើកប្រអប់របស់ OPPO Reno6 Z 5G ដោយបានបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើន រួមនឹងតម្លៃទៀតផង

នៅថ្ងៃទី 15 ខែកក្កដានេះ លោក Vy Vo Xuan បានបង្ហាញនូវវីដេអូមួយរបស់ស្មាតហ្វូន OPPO Reno 6 Z 5G នៅលើ  YouTube channel របស់គាត់ ដែលមានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ។ ដូចអ្វីដែលបានរំពឹងទុក វីដេអូបើកប្រអប់របស់ស្មាតហ្វូននេះ មានការបង្ហាញអំពីលក្ខណៈសម្បត្តិថ្មីៗ ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនម៉ូឌែលថ្មីនេះ។ ស្មាតហ្វូន Reno6 Z នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 21 ខែកក្កដានេះ នៅក្នុងប្រទេសថៃ។ ដូចទៅនឹងស្មាតហ្វូនជាច្រើនទៀតដែរ ស្មាតហ្វូនថ្មីរបស់ OPPO នេះ ក៏មានការបែកធ្លាយជាច្រើននៅលើអនឡាញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពាក្យចចាមអារ៉ាមជាច្រើន បានបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូន Reno6 Z និងលក្ខណៈសម្បត្តិរបស់វាផងដែរ។ ក្រុមហ៊ុន OPPO បានបង្ហាញនូរូបភាពជាច្រើននៅក្នុងប្រទេសមួយចំនួនអំពីស្មាតហ្វូននេះដែលមានដូចជាប្រទេសវៀតណាម និងហ្វីលីពីនផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើវេបសាយលក់ជាច្រើននៅក្នុងប្រទេសវៀតណាមផងដែរមុនការប្រកាសជាផ្លូវការនេះ។ ក្រៅពីការទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ វីដេអូនេះក៏មានការបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Reno6 Z នេះ មានតម្លៃ $410 ហើយវាមានពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ។ 

នៅក្នុងប្រអប់របស់ស្មាតហ្វូននេះគឺមានកាសស្តាប់ ខ្សែ USB Type-C Cable និង 30W Charging។ ស្មាតហ្វូននេះ មានអេក្រង់ 6.43-inch AMOLED ជាមួយនឹងរន្ធប្រហោង Punch-Hole និង Full-HD+។ អេក្រង់របស់ស្មាតហ្វូននេះ មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់សម្រាប់ការពារសុវត្ថិភាពផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 64MP, 8MP Wide-Angle និង 2MP Macro Sensor។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  MediaTek Dimensity 800U។

ស្មាតហ្វូន Reno6 Z 5G នេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,310mAh និងបច្ចេកវិទ្យា 30W។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 11 និង ColorOS 11 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន