no-alternative title

នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រកាសចេញនូវ HMS Core 6.0 សម្រាប់ទីផ្សារសកលហើយ

មកដល់ពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការពង្រឹងយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាសេវាកម្ម HMS (HUAWEI Mobile Services) Core របស់ខ្លួន គិតចាប់តាំងពីសហរដ្ឋអាមេរិក បានធ្វើការហាមប្រាមទៅលើក្រុមហ៊ុននេះ។ សេវាកម្មនេះ ត្រូវបានក្រុមហ៊ុននេះអភិវឌ្ឍឡើងសម្រាប់ជំនួសប្រព័ន្ធប្រតិបត្តិការ Google Play Services របស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei និង Honor និងថេប្លេតជាច្រើនទៀត ដែលមិនអាចដំណើរការនូវប្រព័ន្ធប្រតិបត្តិការ GMS (Google Mobiles Services) បាននោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវ HMS Core 6.0 សម្រាប់ទីផ្សារសកលផងដែរ។ កាលពីខែមុននេះ នៅក្នុងព្រឹត្តិការណ៍សន្និសីទ HUAWEI DEVELOPER DAY នេះ ក្រុមហ៊ុននេះ បានបង្ហាញនូវ HMS Core 6.0 នៅក្នុងប្រទេសចិន។ មួយសប្តាហ៍ក្រោយមក សម្រាប់ Version ចុងក្រោយបំផុត របស់សេវាកម្ម HUAWEI Mobile Services ពេលនេះ អាចដំណើរការសម្រាប់ទីផ្សារអន្តរជាតិហើយ។ 

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះ សម្រាប់ version ចុងក្រោយបំផុតនៃ HMS Core នេះ នាំយកនូវការពង្រឹងជាច្រើននៅលើផ្នែក media, graphics, telecommunications រួមនិងមុខងារថ្មីៗជាច្រើនទៀត។ ក្រុមហ៊ុននេះ បាននិយាយថា ក្រុមហ៊ុនបានបញ្ចេញនូវ HMS Core 6.0 APK សម្រាប់ឧបករណ៍ជាច្រើនរបស់ខ្លួន។ ដូចនេះ អ្នកអភិវឌ្ឍកម្មវិធីជាច្រើនអាចចាប់ផ្តើមប្រើប្រាស់នូវមុខងារថ្មីៗបាននៅលើសេវាកម្មនេះ។

បើនិយាយអំពីការពង្រឹងទៅលើសមត្ថភាពរបស់វានោះ វាមានការពង្រឹងទៅលើ AV Pipeline Kit សម្រាប់ផ្នែក Media និងការពង្រឹងទៅលើ 3D Modeling Kit ដែលផ្អែកនៅលើ AI ថែមទៀតផង។ នៅក្នុង Computer Graphics Kit នេះក៏មានការពង្រឹងទៅលើមុខងារ “volumetric fog” នៅក្នុងការលេងហ្គេមថែមទៀតផង។ HMS Core 6.0 នេះ ក៏មានសេវាកម្មជាច្រើនដូចជា Membership Kit, Video Editor Kit និង Audio Editor Kit ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន