no-alternative title

ព្រឹត្តិការណ៍ Samsung Unpacked នៅថ្ងៃទី 11 ខែសីហានេះ នឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បានរួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន

នៅទីបំផុត ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked របស់ខ្លួននៅវេលាម៉ោង 10 AM ET នៅថ្ងៃទី 11 ខែសីហានេះ។ ក្រុមហ៊ុននេះ បានបង្ហើបអំពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បានផងដែរ។ នៅក្នុងពាក្យចចាមអារ៉ាមថ្មីៗនេះ បានបញ្ជាក់ថាក្រុមហ៊ុននេះនឹងបង្ហាញនូវស្មាតហ្វូន Galaxy Z Fold3 និង Galaxy Z Flip3 នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 11 ខែសីហានេះ។ 

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងតាមរយៈអនឡាញ ដែលនឹងមានការ Livestream ផងដែរនៅលើបណ្តាញសង្គមជាច្រើន។ ក្រៅពីការបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននោះ វាក៏នឹងមានវត្តមានរបស់ផលិតផលជាច្រើនទៀតដូចជា Galaxy Watch4, Galaxy Watch4 Classic និង Galaxy Buds2 ។ កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនត្រកូល Galaxy Note series របស់ខ្លួនណៅក្នុងខែសីហា។ យ៉ាងណាមិញ នៅក្នុងដើមឆ្នាំនេះ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ខ្លួននឹងមិនបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Note 21 នោះទេនៅក្នុងឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន Galaxy Z Fold3 នឹងក្លាយជាស្មាតហ្វូនត្រកូល Fold series ដំបូងបំផុតដែលមានការទ្រទ្រង់នូវប៊ិច S Pen ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោមអេក្រង់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ។ ស្មាតហ្វូន Galaxy Z Flip3 5G នឹងមានការឌីស្សាញជាមួយនឹងកាមេរ៉ាភ្លោះបញ្ឈរ និងអេក្រង់ទី 2 ធំជាងមុន។

នាឡិកា Galaxy Watch4 series នឹងមានបន្ទះឈីបដ៏ខ្លាំងក្លា Exynos W920 ហើយនិងមានម៉េមូរីទំហំ 16GB ។ នាឡិកា Watch4 នេះមាន One UI Watch ដែលជា version មួយទៀតរបស់ Wear OS ។ នាឡិកា Galaxy Buds 2 នឹងមានការទ្រទ្រង់ទៅលើ Active Noise Cancellation (ANC) ហើយវាមាន 3 ពណ៌ក្នុងការជ្រើសរើសផងដែរ។ ការនាំចេញនាឡិកា Watch4 seriesនេះនឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែសីហានេះ ខណៈពេលដែលស្មាតហ្វូន Z Fold3 និង Z Flip3 នឹងចាប់ផ្តើមនៅថ្ងៃទី 27 ខែសីហានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន