no-alternative title

បច្ចេកវិទ្យាសាកភ្លើងកំលាំង 200W HyperCharge របស់ Xiaomi នឹងមានប្រើលក្ខណៈទ្រង់ទ្រាយធំនៅលើកំពូលស្មាតហ្វូនដែលចេញនៅឆ្នាំ 2022

បើយើងនិយាយពីបច្ចេកវិទ្យាសាកថ្មស្មាតហ្វូនដែលមានល្បឿនលឿនដូចរន្ទះក្នុងពេលបច្ចុប្បន្នឃើញថា មានតែក្រុមហ៊ុនផលិតស្មាតហ្វូនល្បីមួយចំនួនរបស់ប្រទេសចិនដូចជា Xiaomi, OPPO, vivo, និង Huawei នោះទេ។ ដែលបច្ចេកវិទ្យាសាកភ្លើងរបស់ក្រុមហ៊ុនទាំងនេះគឺបានអភិវឌ្ឍន៍ឡើង និងបានដាក់អោយប្រើប្រើប្រាស់ផ្លូវការណ៍ចាប់ពីកំលាំង 33W, 45W, 65W, 67W រហូតដល់ 120W រួចហើយ។ យ៉ាងណាមិញក្រុមហ៊ុនទាំងនេះបាននឹងកំពុងបង្កើនការអភិវឌ្ឍន៍បច្ចេកវិទ្យាសាកភ្លើងរបស់ខ្លួនបន្តទៀតដែលមាកំលាំងសាកចេញចាប់ពី 125W, 160W រហូតដល់ 200W ឯណោះ។ ហើយក្រុមហ៊ុនដែលកំពុងធ្វើការលើបច្ចេកវិទ្យាសាកភ្លើង 200W បច្ចុប្បន្ន គឺក្រុមហ៊ុន Xiaomi។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនរបស់ប្រទេសចិនដែលទើបឡើងកាន់តំណែងជាក្រុមហ៊ុនលេខ 2 ក្នុងទីផ្សារស្មាតហ្វូនពិភពលោកមួយនេះ ត្រូវបានគេដឹងថា កំពុងធ្វើការអភិវឌ្ឍន៍លើបច្ចេកវិទ្យាសាកថ្មស្មាតហ្វូនដែលមានកំលាំង 200W HyperCharge។ ហើយសម្រាប់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចផ្លេកបន្ទោលនេះ ធ្លាប់ត្រូវបាន Xiaomi បង្ហាញចេញក្នុងវីដេអូ Demo រួចទៅកាលពីចុងខែឧសភា ឆ្នាំ 2021 កន្លងទៅ ដែលបានតេស្តសាកបញ្ចូលជាមួយទូរស័ព្ទម៉ូដែល Mi 11 Pro។ 

ក្នុងវីដេអូ Demo នោះបានបង្ហាញអោយយើងឃើញច្បាស់ថា បច្ចេកវិទ្យា 200W HyperCharge របស់ Xiaomi គឺមានសមត្ថភាពសាកបំពេញថាម ពលថ្មទំហំ 4,000mAh របស់ Mi 11 Pro ពីចំនុច 0% ទៅពេញ 100% ប្រើពេលតែ 8 នាទីប៉ុណ្ណោះ និងសាកដោយមិនប្រើខ្សែ ឬ wireless Charge កំលាំង 120W ប្រើពេលប្រមាណ 15 នាទី។ ទោះជាយ៉ាងណា Xiaomi ក៏បានបញ្ជាក់ថា ជាមួយបច្ចេកវិទ្យា 200W HyperCharge របស់ខ្លួន គឺប្រើ ដោតសាក 800 ដង ទើបអាចកាត់បន្ថយអាយុកាលប្រើប្រាស់របស់ថ្មប្រមាណ 20% មានន័យថា អ្នកប្រើអាចដោតសាកថ្មស្មាតហ្វូនពេញ 100% រាល់ថ្ងៃបាន សម្រាប់រយះពេលជាងពីរឆ្នាំនៃអាយុកាលប្រើរបស់ថ្ម។

ជាចុងក្រោយបើតាមប្លុកទម្លាយព័ត៌មានរបស់ចិនឈ្មោះថា MyDrivers បានទម្លាយអោយដឹងថា បច្ចេកវិទ្យា 200W HyperCharge របស់ Xiaomi នឹងចាប់ផ្តើមប្រើប្រាស់នៅលើទូរស័ព្ទកំពូលៗយ៉ាងទូលំទូលាយ គឺចាប់ពីខែមិថុនា ឆ្នាំ 2022 ហើយទូរស័ព្ទកំពូលដំបូងគេដែលប្រើបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចផ្លេកបន្ទោលនេះគឺ Xiaomi Mi 12 Ultra៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន