no-alternative title

ARM បញ្ជាក់ថា បន្ទះឈីប PlasticArm នឹងមានប្រើនៅលើឧបករណ៍វៃឆ្លាតជំនាន់ក្រោយជាច្រើននៅពេលដ៏ខ្លីខាងមុខនេះ

កន្លងមកយើងធ្លាប់តែលឺតែពីបន្ទះឈីបឧបករណ៍អេឡិចត្រូនិច និងស្មាតហ្វូនត្រូវបានគេផលិតឡើងដោយប្រើនូវសារធាតុ Silicon និងមិនធ្លាប់ដែរលឺពីបន្ទះឈីបដែលផលិតឡើងដោយសារធាតុ Plastic នោះទេ។ យ៉ាងណាមិញបន្ទះឈីបដែលផលិតឡើងពី Plastic នេះគឺធ្លាប់ត្រូវបានក្រុមហ៊ុន ARM បានប្រកាសបង្ហាញម្តងរួចទៅហើយកាលពីឆ្នាំ 2015 ប៉ុន្តែ វាមិនត្រូវបានក្រុមហ៊ុនធ្វើការផលិតក្នុងទ្រង់ទ្រាងធំឡើយ ឬអាចនិយាយបានថា គឺស្ថិតក្នុងដំណាក់កាលសាកល្បងផលិតក៏ថាបាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកនៅក្នុងពេលនេះ ARM ក៏បានប្រកាសជាថ្មីថា បន្ទះឈីប PlasticArm នឹងមានប្រើនៅលើឧបករណ៍ឆ្លាតវៃជំនាន់ថ្មីៗដែលមានដូចជា Wearable sensors, Smart labels និង IoT (Internet of Things) ជាច្រើនទៀតក្នុងពេលឆាប់ៗនេះ។ PlasticArm ត្រូវបានផលិតឡើងដោយប្រើនូវបច្ចេកវិទ្យា metal-oxide thin-film transistor tech ដែលមានលក្ខណៈស្រដៀងគ្នានឹងហ្វីលកាមេរ៉ាថតខ្សែភាពយន្តស៊េរីមុនដែលធានាដល់ការកាច់បត់បាន។ បន្ទះឈីបនេះប្រើនូវប្រព័ន្ធ CPU កម្រិត 4-core ប្រភេទ Cortex-M0 32bit ដែលមាន 2,300 transistors ភ្ជាប់ដោយរ៉េមទំហំ 128-bytes និងទំហំផ្ទុក 456-bytes។ 

ទោះជាយ៉ាងណ ARM ក៏បានបញ្ជាក់ថា សម្រាប់ផ្នែករឹងសំខាន់ៗទៀតរបស់ PlasticArm Chip របស់ខ្លួននៅពេលអនាគតអាចនឹងត្រូវបង្កើនលទ្ធភាពបន្ថែមទៀត។ បន្ថែមពីនេះបន្ទះឈីបនេះ ក៏នឹងមានលទ្ធភាពអាចយកទៅប្រើការបាននៅលើទូរស័ព្ទស្មាតហ្វូន និងនាឡិកាដៃឆ្លាតវៃក្នុងពេលអនាកគតផងដែរ ដោយនឹងមានការបង្កើនកំលាំង CPU ឡើងដល់ 64bit ដូចបន្ទះឈីប Silicon បច្ចុប្បន្ននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន