no-alternative title

ការឌីស្សាញរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី realme GT Master Edition Series គឺពិតជាទាក់ទាញ និងប្លែកជាទីបំផុត

ថ្មីៗនេះ realme ដែលជាក្រុមហ៊ុនម៉ាកយីហោផលិតស្មាតហ្វូនដែលលឿនបំផុត ទើបតែបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូឌែលត្រកូល  realme GT series នៅក្នុងប្រទេសចិន។ ស្មាតហ្វូនទាំង 2 នេះគឺ realme GT Master Edition និង realme GT Master Explorer Explorer Edition ដែលមានការឌីស្សាញជាមួយនឹងរូបរាងយ៉ាងទាក់ទាញបន្ទះឈីប Qualcomm និងមានអេក្រង់កម្រិត refresh-rate ខ្ពស់ រួមជាមួយនិងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme GT Master Edition series នេះគឺមានការឌីស្សាញសហការជាមួយនឹងលោក Naoto Fukasawa។ គាត់គឺជាអ្នកឌីស្សាញជនជាតិជប៉ុន ដែលទទួលខុសត្រូវទៅលើការឌីស្សាញទៅលើស្មាតហ្វូន realme Master Edition កាលពីពេលមុននេះ។ ស្មាតហ្វូននេះ គឺមាន 3 ជម្រើសក្នុងការជ្រើសរើសនោះគឺ Suitcase Gray, Dawn និង Snow Mountain ។ ស្មាតហ្វូន  realme GT Master Explorer Edition នេះក៏មានប្រភេទ Suitcase Apricot version ផងដែរ។ 

ស្មាតហ្វូន Realme GT Master Edition មានអេក្រង់រាបស្មើ 6.43-inch Samsung Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2400 x 1080 pixels (FHD+), 120Hz refresh rate, 360Hz touch sampling rate, 5,000,000:1 contrast ration, 100% DCI-P3 color gamut, 91.7% screen-to-body ratio, punch-hole និងកម្រិតពន្លឺ 1,000 nits ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 778G SoC ។

ស្មាតហ្វូន e realme GT Master Explorer Edition ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 870 SoC ។ វាមានអេក្រង់គែមកោង  6.55-inch Samsung Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់2400 x 1080 pixels (FHD+), 120Hz refresh rate, 480Hz touch sampling rate, 6,000,000:1 contrast ration, 100% DCI-P3 color gamut, 92.1% screen-to-body ratio, punch-hole កម្រិតពន្លឺ 1,100 nits និងកញ្ចក់ការពារ Corning Gorilla Glass 5។

បើនិយាយអំពីការថតរូបភាពវិញនោះ Realme GT Master Edition មានកាមេរ៉ាទំហំ 64MP (wide) + 8MP (ultra-wide) + 2MP (macro) និងកាមេរ៉ាខាងមុខទំហំ 32MP ខណៈពេលដែលស្មាតហ្វូន realme GT Master Explorer Explorer Edition មានកាមេរ៉ាទំហំ 50MP Sony IMX766 sensor ជាមួយនឹង OIS, 16MP ultra-wide , 2MP macro និងកាមេរ៉ាខាងមុខទំហំ 32MP selfie ។

ស្មាតហ្វូននេះ មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា dual-SIM, 5G, WiFi 6, Bluetooth 5.2, GNSS, NFC និង USB Type-C port ។ យ៉ាងណាមិញ ស្មាតហ្វូននេះមិនមានរន្ធ MicroSD card slot និង 3.5mm headphone jack ទេ។

ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវ realme UI 2.0 ដែលផ្អែកនៅលើ Android 11 និងទ្រទ្រង់នូវបច្ចេកវិទ្យា 65W SuperDart fast charging ។ស្មាតហ្វូន Master Edition មានថាមពលថ្មទំហំ 4,300mAh ខណៈពេលដែលស្មាតហ្វូន Master Explorer Edition មានថាមពលថ្មទំហំ 4,500mAh ។ ស្មាតហ្វូននេះមានកម្រាស់ 8-9mm និងទម្ងន់ 174-185g។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន