no-alternative title

កំពូលស្មាតហ្វូន Huawei P50 Pro+ ត្រូវបានគេនិយាថា សាកថ្មពេញម្តង គឺប្រើពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះគឺ Huawei P50 series នឹងប្រកាសបង្ហញខ្លួនជាផ្លូវការនៅវេលាម៉ោង 7:30 pm ថ្ងៃទី 29 ខែកក្កដានេះ។ ពេលនេះ ស្មាតហ្វូននេះក៏មានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីស្មាតហ្វូននេះផងដែរ។ ដូចអ្វីដែលយើងបានដឹងនោះស្មាតហ្វូន Huawei P50 series នឹងមាន 3 ម៉ូឌែល។ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូន  Huawei P50, P50 Pro និង P50 Pro+។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei P50 Standard Editionនឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្ម  66W fast charge ។ស្មាតហ្វូន  Huawei P50 Pro និង P50 Pro+ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្ម 100W superfast charge ។ នៅក្នុងរបាយការណ៍ចុងក្រោយបំផុតនេះ បច្ចេកវិទ្យា  100W fast charge អាចសាកថ្មពេញ 100% នៅក្នុងពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។

បើនិយាយអំពីបច្ចេកវិទ្យា Fast-Charge Technology នេះ 100W គឺជាបច្ចេកវិទ្យាសាកថ្មលឿនបំផុតនៅក្នុងឧស្សាហកម្មនេះ។ បច្ចេកវិទ្យា 120W Superfast Charge របស់ក្រុមហ៊ុន Xiaomi អាចសាកថ្មពេញ 100% នៅក្នុងពេល 8 នាទី។ នេះគឺជាលើកដំបូងបំផុត ដែលបច្ចេកវិទ្យាសាកថ្មអាចសាកពេញនៅក្នុងពេលតិចជាង 10 នាទីនោះ។ គួរបញ្ជាក់ផងដែរថា រយៈពេលនៃការសាកថ្មពេញនេះក៏អាស្រ័យទៅលើទំហំថ្មរបស់ស្មាតហ្វូនផងដែរ។

ស្មាតហ្វូន Huawei P50 series នឹងមានស្មាតហ្វូន Huawei P50 Standard Version ដែលប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 888 4G ខណៈពេលដែលស្មាតហ្វូន P50 Pro និង P50 Pro+ ប្រើប្រាស់នូវបន្ទះឈីប Kirin 9000 5G Processors។ ស្មាតហ្វូនHuawei P50 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 4G ។ នេះបង្ហាញថា ក្រុមហ៊ុន Huawei គឺអស់បន្ទះឈីប  Kirin 9000 ពីស្តុកបណ្តើរៗហើយ។ ស្មាតហ្វូន  P50 series នឹងប្រើប្រាស់នូវការឌីស្សាញអេក្រង់ Punch-Hole ជាមួយនឹងកម្រិតអេក្រង់ 6.6-inch OLED ។ អេក្រង់នេះគឺមានកម្រិតភាពច្បាស់  2696x1224 និង refresh rate120Hz។ ការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nova8 series ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន