no-alternative title

Bloomberg បាននិយាយថា Apple MacBook Pro 14-inc និង 16-inch ទំនងជាប្រកាសចេញនៅចន្លោះខែកញ្ញាទៅខែវិចិ្ឆកាឆ្នាំ 2021

របាយការណ៍ថ្មីមួយចេញផ្សាយដោយលោក Mark Gurman នៅលើគេហទំព័រសារព័ត៌មានល្បីឈ្មោះ Bloomberg បាននិយាយថា កុំព្យូទ័រយួរដៃម៉ាក Apple MacBook Pro 14-inch និង 16-inch ទំនងជានឹងត្រូវប្រកាសចេញនាចន្លោះខែកញ្ញាទៅខែវិច្ឆិកាឆ្នាំ 2021។ ដោយក្នុងដំណាក់កាលនេះម៉ាស៊ីនកុំព្យូទ័រ MacOS ជំនាន់ថ្មីទាំងពីរម៉ូដែលនេះ ត្រូវបានគេសន្និដ្ឋានថា កំពុងស្ថិតនៅក្នុងសង្វាក់ផលិតកម្មរួចហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការព្យាករណ៍ម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីរបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យារបស់អាមេរិកមួយនេះ គឺនឹងត្រូវប្រកាសចេញលឿនជាងការរំពឹងទុក ប៉ុន្តែ ដោយសារសង្វាក់នៃការផលិតបន្ទះអេក្រង់ mini-LED Display សម្រាប់ម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីនេះមានការយឺតយ៉ាវ ទើប Apple ត្រូវពន្យាពេលក្នុងការប្រកាសចេញ។

បើតាមរបាយការណ៍ដែលចេញផ្សាយនាពេលកន្លងមកបាននិយាយថា Apple MacBook Pro ជំនាន់ថ្មីឆ្នាំ 2021 នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ mini-LED Display ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនមួយឈ្មោះថា Osram Opto Semiconductors។ យ៉ាងណាសម្រាប់ការផលិតបន្ទះអេក្រង់ mini-LED Display ទំហំ 14-inch និង 16-inch សម្រាប់ម៉ាស៊ីន MacBook Pro 2021 របស់ក្រុមហ៊ុននេះត្រូវបានគេព្យាករណ៍ថា នឹងមានការពន្យាពេល ដូចនេះម៉ាស៊ីនកុំព្យូទ័រ MacBook Pro 2021 ទាំងពីរស៊េរីនេះក៏នឹងត្រូវពន្យាពេលចេញលក់រហូតដល់ដើមឆ្នាំ 2022 ផងដែរ។

ម៉ាស៊ីនកុំព្យូទ័រយួរដៃ Apple MacBook Pro 2021 Series ត្រូវបានគេដឹងថា នឹងមានការឌីស្សាញរូបរាងឡើងថ្មីខុសពីមុន, បំពាក់នូវបន្ទះអេក្រង់ថ្មី mini-LED Display, ដំណើរការលើបន្ទះឈីបថ្មី Apple M1X ដែលមាន CPU ឡើងដល់ 10-Core  ខុសពីបន្ទះឈីប M1 ដែលប្រើនៅលើ MacBook Pro 2020 បច្ចុប្បន្នដែលមាន CPU 4+4 Core ហើយ GPU ក៏មានកំលាំងខ្លាំងជាងមុនផងដែរគឺឡើងពី 16-Core ទៅ 32-Core៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន