no-alternative title

OnePlus Buds Pro កាសឥតខ្សែស៊េរីថ្មីបំពាក់នូវមុខងារ ANC និងមានថ្មកាន់ប្រើបានដល់ 33 ម៉ោងប្រកាសចេញលក់ក្នុងតម្លៃ $150

OnePlus ទើបប្រកាសចេញទូរស័ព្ទជំនាន់ Flagship ថ្មីរបស់ខ្លួនម៉ូដែល Nord 2 5G ស៊េរីរបស់ខ្លួនថ្មីៗនេះ ហើយជាមួយគ្នានេះដែរ OnePlus ក៏បានប្រកាសចេញកាសស្តាប់ឥតខ្សែដំបូងរបស់ខ្លួនផងដែរស៊េរី Buds Pro។ កាសស្តាប់ជំនាន់ថ្មីនេះដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះបំពាក់នូវមុខងារកាត់បន្ថយសំឡេង Active Noise Cancellation កម្រិត 40dB ដោយប្រើរន្ធម៉ិចចំនួន 3 រន្ធនៅលើគ្រាប់កាសនិមួយៗ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញនៅលើគ្រាប់កាស OnePlus Buds Pro គឺចែកចេញជាពីរផ្នែកដោយផ្នែកគ្រាប់កាសដាក់ចូលក្នុងត្រចៀកផលិតឡើងពីជ័រប្រភេទ Matte Plastic និងដងកាសផលិតឡើងពី Glossy Stem ព្រមទាំងទ្រនាប់ចុងកាសជាជ័រទន់ស៊ីលីកូន។  សម្រាប់ Sound Driver វិញគឺមានទំហំ 11nm និងគាំទ្រនូវបច្ចេកវិទ្យាសំឡេង Dolby Atmos។ ហើយសម្រាប់ការតភ្ជាប់វិញ OnePlus Buds Pro ប្រើនូវបច្ចេកវិទ្យា Bluetooth v5.2 ដែល OnePlus អះអាងថាមានកម្រិត Latency ត្រឹម 94ms។

និយាយពីថ្មវិញ OnePlus Buds Pro មានថ្មនៅលើគ្រាប់កាសនិមួយៗដែលសាកពេញម្តងកាន់ប្រើសម្រាប់ការកម្សាន្តបានដល់ 10 ម៉ោងដោយបិទមុខងារ Active Noise Cancellation និងកាន់បានដល់ 33 ម៉ោងដោយការសាកជាមួយប្រអប់។ ចំនែកប្រអប់របស់ OnePlus Buds Pro អាចសាកថ្មចូលវិញតាមរយះរន្ធចម្លង USB-C និងអាចសាកតាម Wireless Charge ផងដែរជាមួយឆ្នាំងសាក Qi-Charge។ បន្ថែមពីនេះ OnePlus Buds Pro ក៏មានប្រព័ន្ធការពារញឹស និងទឹកកម្រិត IP58 ថែមទៀតផង។

OnePlus Buds Pro នឹងអាចរកជាវបានចាប់ពីថ្ងៃទី 25 ខែសីហា ក្នុងទីផ្សារតំបន់អឺរ៉ុបជាមួយតម្លៃខ្ទង់ប្រហែល €150 ចំនែកនៅទីផ្សារដូចជាសហរដ្ឋអាមេរិក និងកាណាដានឹងអាចរកជាវបាននៅថ្ងៃទី 01 ខែកញ្ញា ជាមួយតម្លៃខ្ទង់ $150។ ហើយសម្រាប់ទីផ្សារប្រទេសឥណ្ឌា នឹងចេញលក់នៅពេលបន្ទាប់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន