no-alternative title

របាយការណ៍ថ្មីបានទម្លាយថា iPhone 13 Series គឺនឹងមានការបង្កើននូវបច្ចេកវិទ្យាសាកថ្មលឿនដែលមានកម្លាំងដល់ទៅ 25W

នៅពេលដែលនិយាយអំពីបច្ចេកវិទ្យាសាកថ្មលឿន សព្វថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន គឺបាននាំមុខហើយទៅលើបច្ចេកវិទ្យាមួយនេះ។ ហើយសម្រាប់ពេលដែរនេះ បច្ចេកវិទ្យាសាកថ្មកម្រិត 120W និង 100W Fast Charging គឺកំពុងតែធ្វើការផលិតទ្រង់ទ្រាយធំ និងប្រើប្រាស់នៅលើស្មាតហ្វូន Android ថែមទៀតផង។ បន្ថែមពីនេះ ក៏នឹងមានបច្ចេកវិទ្យា 200W Fast-Charging ឆាប់ៗនេះផងដែរ។ ប៉ុន្តែបើយើងមើលទៅលើ iPhones វិញនោះ ឃើញថា ការសាកថ្មកម្រិតខ្ពស់បំផុត គឺត្រឹមតែកម្រិត 20W ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះបើតាមការបញ្ជាក់ចេញពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple គឺបានទម្លាយថា iPhone 13 Series ត្រូវបានគេដឹងថា គឺក្រុមហ៊ុនអាមេរិកាំងមួយនេះ នឹងបង្កើននូវបច្ចេកវិទ្យាសាកថ្មដល់ទៅកម្រិត 25W ឯណោះ ដែលកម្លាំងសាកថ្មនេះ គឺនៅឆ្ងាយណាស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ នៅពេលនេះ បច្ចេកវិទ្យាសាកថ្មលឿនបំផុត នៅលើ iPhone គឺមានចំនួន 20W ហើយបច្ចេកវិទ្យាសាកថ្មជំនាន់មុនរបស់វាគឺត្រឹមតែ 18W fast charging ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានដែលថា ក្រុមហ៊ុន Apple បង្កើនបច្ចេកវិទ្យាសាកថ្មត្រឹមតែ 25W ដូចជាមិនច្រើននោះទេ ដូច្នេះ អ្នកប្រើប្រាស់ជាច្រើន គឺនៅតែត្រូវទិញនូវក្បាលឆ្នាំងសាកថ្មល្បឿនលឿនដាច់ដោយឡែកមួយទៀត។ 

ជាមួយគ្នានេះ តាមការបញ្ជាក់របស់ Apple បានអោយដឹងថា នេះគឺជាសកម្មភាពចាំបាច់សម្រាប់ការការពារបរិស្ថាន។ នៅលើវេបសាយរបស់ Apple នោះ ក្បាលឆ្នាំងសាក 20W គឺមានតម្លៃ $20 ខណៈពេលដែលឆ្នាំងសាក 25W charging នេះគឺមានតម្លៃជាង $25 ។ មានពាក្យចចាមអារ៉ាមជាច្រើនបានទម្លាយអំពី iPhone 13 Series នេះផងដែរ។ នៅក្នុងការទម្លាយចេញពី @LeaksApplePro បានអះអាងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 14 ខែកញ្ញានេះ។ ការ Pre-order ស្មាតហ្វូននេះគឺនៅថ្ងៃទី 17 ខែកញ្ញា ខណៈពេលដែលការនាំចេញស្មាតហ្វូននេះគឺនៅថ្ងៃទី 24 ខែកញ្ញា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន