no-alternative title

Huawei Mate 40 Pro 4G និង Mate X2 4G ដែលបំពាក់នូវបន្ទះឈីប Kirin 9000 SoC បង្ហាញខ្លួននៅលើអនឡាញនៅក្នុងប្រទេសចិន

ស្ងាត់ៗ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ប្រទេសចិន បានប្រកាសចេញនូវប្រភេទ 4G របស់ស្មាតហ្វូន Mate 40 Pro និង Mate X2 នៅក្នុងប្រទេសនេះ។ ស្មាតហ្វូនទាំងពីរនេះគឺដូចគ្នាទៅនឹងម៉ូឌែល 5G ផងដែរ គ្រាន់តែវាមិនមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នោះទេ។ ស្របពេលដែលស្មាតហ្វូននេះបង្ហាញខ្លួននៅលើអនឡាញនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិននោះ ក្រុមហ៊ុននេះ នៅមិនទាន់ទម្លាយអំពីតម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់នៅឡើយទេ គ្រាន់តែដឹងថា តម្លៃគឺទាបជាងម៉ូឌែល 5G ។ យើងនឹងរង់ចាំនូវការប្រកាសជាផ្លូវការពីក្រុមហ៊ុន Huawei ជាមុនសិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 40 Pro 4G មានអេក្រង់ទំហំ  6.76-inch OLED ដែលមានកម្រិតអេក្រង់ 2772×1344 pixels, 90Hz refresh rate និង 240Hz touch sampling ។ ស្មាតហ្វូននេះមានអេក្រង់គែមកោងនៅក្នុងកម្រិតដល់ទៅ 68-degree ។ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជាមួយនឹងបច្ចេកវិទ្យា 3D face recognitions ។វាមានកាមេរ៉ាមុខទំហំ  13MP Ultra Vision និង 3D Depth Sensing ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 50MP primary sensor, 20MP ultra-wide-angle lens, 12MP periscope Super Zoom និង 3D depth-sensing ថែមទៀត។

ស្មាតហ្វូននេះ មានបន្ទះឈីប HiSilicon Kirin 9000 ប៉ុន្តែវាមិនមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G connectivity នោះទេ។ ស្មាតហ្វួននេះ មានរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ហើយវាក៏ទ្រទ្រង់ទៅលើ microSD card ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ  EMUI 11 ថាមពលថ្មទំហំ 4,400mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  66W wired fast charging, 50W wireless charging និង 5W reverse wireless charging ផងដែរ។

ស្មាតហ្វូនHuawei Mate X2 4G នេះ បានបង្ហាញខ្លួននៅក្នុងខែកុម្ភៈកន្លងទៅនេះ។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ 6.45-inch OLED ដែលមានកម្រិតភាពច្បាស់ 2700 x 1160 pixels(456ppi), 90Hz refresh rate និង  240Hz touch sampling rate ។ ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ  8-inch ដែលមានកម្រិតភាពច្បាស់ 2480 x 2200 pixels (413ppi) និង P3 wide color gamut ។ វាមានអេក្រង់ OLED និង 90Hz refresh rate និង touch sampling rate 180Hz ផងដែរ។

ស្មាតហ្វូននេះ មានបន្ទះឈីប Kirin 9000 SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB និងមានការទ្រទ្រង់ទៅលើ NM card slot ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ា 50MP f/1.9 RYYB sensor ជាមួយនឹងមុខងារ OIS និង  16MP f/2.2 ultra-wide-angle, 12MP f/2.4 telephoto ជាមួយនឹងមុខងារ OIS និង  8MP f/4.4 RYYB periscope ។ កាមេរ៉ាខាងមុខរបស់ ស្មាតហ្វូននេះ គឺមានទំហំ 16MP៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន