no-alternative title

ក្រុមហ៊ុន Sony ប្រកាសចេញនូវឧបករណ៍ Reon Pocket 2 ជំនាន់ថ្មីមានសមត្ថភាពខ្ពស់ជាងមុន និងមានតម្លៃ $138

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Sony បានបង្ហាញនូវម៉ាស៊ីនត្រជាក់តាមខ្លួន Reon Pocket ជំនាន់ថ្មីទី 2 ដែលមានឈ្មោះហៅថា  Sony Reon Pocket 2។ ផលិតផលថ្មីនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការតរចនាជាមួយនឹងរូបរាងស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុននេះអញ្ចឹងដែរ ប៉ុន្តែបើមើលទៅលើការឌីស្សាញរបស់សមិទ្ធិផលថ្មីនេះ គឺមានការពង្រឹងទៅលើលក្ខណៈពិសេសខាងក្នុងជាច្រើន។ ក្រុមហ៊ុននេះ បានអះអាងថា ឧបករណ៍ថ្មីនេះ គឺមានសមត្ថភាពអាចស្រូបកំដៅបានទ្វេរដងជាមួយនឹងប្រព័ន្ធត្រជាក់ដ៏ខ្លាំងក្លាមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony បាននិយាយថា ខ្លួនបានធ្វើការពង្រឹងទៅលើឧបករណ៍ Reon Pocket 2 ដែលល្អក្នុងការប្រើប្រាស់នៅពេលដែលធ្វើការហាត់ប្រាណ។ Reon Pocket 2 មិនមានការការពារធូលី និងការពារការជ្រាបទឹកនោះទេ។ សម្រាប់ឧបករណ៍ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ គឺប្រើប្រាស់នូវសីលីខុន ប៉ុន្តែសម្រាប់ពេលនេះ គឺក្រុមហ៊ុនបានធ្វើការ upgrade ទៅលើ SUS316L stainless steel សម្រាប់ប្រព័ន្ធត្រជាក់ ដែលមានសមត្ថភាពអាចផ្តល់នូវសីតុណ្ហភាពត្រជាក់បានលឿនសម្រាប់ស្បែកថែមទៀតផង។ ឧបករណ៍នេះ មានកម្រិតសីតុណ្ហភាពចំនួន 4 កម្រិតដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្លាស់ប្តូរបានផងដែរ។

នៅក្នុងពេលនេះ ក្រុមហ៊ុននេះ បានធ្វើការសហការជាមួយនឹងម៉ាកយីហោកីឡាដ៏ល្បីល្បាញជាច្រើនដូចជា Le Coq Sportif, Munsingwear និង Descente នៅក្នុងការផលិតទៅលើឧបករណ៍នេះផងដែរ។ ក្រៅពីការប្រើប្រាស់នូវឧបករណ៍នេះ ជាមួយនឹងសម្លៀកបំពាក់ធម្មតាហើយនោះ ក្រុមហ៊ុននេះ ក៏បានធ្វើការឌីស្សាញនូវឧបករណ៍សម្រាប់ប្រើប្រាស់នៅត្រង់កផងដែរ។ សម្រាប់ឧបករណ៍ Sony Reon Pocket 2 នេះមានវិមាត្រ 54 mm x 20 mmx 116 mm (WHD) និងមានទម្ងន់ 92 g ដែលធ្ងន់ជាងម៉ូឌែលជំនាន់មុនដែលមានទម្ងន់ត្រឹមតែ 89 g ប៉ុណ្ណោះ។ ឧបករណ៍នេះ លក់នៅក្នុងប្រទេសជប៉ុនគឺមានតម្លៃ 14,850 yen ឬ $138 ។ វាមិនទាន់មានព័ត៌មានអំពីកាលបរិច្ឆេទនៃការលក់ឧបករណ៍នេះនៅក្នុងប្រទេសផ្សេងទៀតនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន