no-alternative title

Wedbush នៅតែអះអាងថា iPhone 13 Pro និង 13 Pro Max នឹងមានម៉េមូរី 1TB ហើយនិងបំពាក់បច្ចេកវិទ្យាកាមេរ៉ា LiDAR ដូចគ្នា

កាលពីដើមខែមិថុនាកន្លងទៅក្រុមហ៊ុនអ្នកវិភាគមកពីស្ថាប័ន Wedbush បានអះអាងថា Apple iPhone 13 ទាំងអស់នឹងបំពាក់នូវបច្ចេកវិទ្យាសែន ស័រកាមេរ៉ា LiDAR ចំនែកម៉ូដែល Pro និង Pro Max គឺនឹងមានម៉េមូរីផ្ទុកក្នុងម៉ាស៊ីនដល់ 1 តេរ៉ាបៃ។ ក្រោយមករបាយការណ៍ចេញពីស្ថាប័ន TrendForce បានអះអាងផ្ទុយពីរបាយការណ៍ Wedbush ដោយបាននិយាយថា បច្ចេកវិទ្យាសែនស័រកាមេរ៉ា LiDAR គឺមានប្រើតែនៅលើម៉ូដែល   iPhone 13 Pro ទាំងពីរដូចមុនប៉ុណ្ណោះ ហើយបងធំ iPhone ទាំងពីរនេះក៏នៅតែរក្សាទំហំម៉េមូរីផ្ទុកក្នុងម៉ាស៊ីនខ្ពស់បំផុតត្រឹម 512GB ដូចជំនាន់ iPhone 12 Pro និង 12 Pro Max ដដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញនៅក្នុងពេលនេះក្រុមអ្នកវិភាគរបស់ស្ថាប័ន Wedbush ដែលធ្វើការជិតស្និតជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនក្នុងតំបន់អាស៊ីនៅតែរក្សាការអះអាងរបស់ខ្លួនដូចមុនដដែល គឺថាគ្រប់ម៉ូដែល iPhone 12 Series ទាំងអស់គឺនឹងបំពាក់មកជាមួយនូវសែនស័រកាមេរ៉ា LiDAR ហើយម៉ូដែលបងធំ iPhone 13 Pro និង 13 Pro Max គឺនឹងមានម៉េមូរីទំហំធំបំផុតឡើងដល់ 1 តេរ៉ាបៃ។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគរបស់ស្ថាប័ន Wedbush មិនបានបង្ហាញលក្ខណៈលម្អិតអ្វីច្រើនឡើយក្នុងពេលនេះទាក់ទងនឹងទូរស័ព្ទ iOS ជំនាន់ថ្មីរបស់ Apple ប៉ុន្តែ ពួកគេបានធ្វើការព្យាករណ៍ទុកថា Apple អាចនឹងបង្កើនការលក់ iPhone 13 Series ក្នុងចំនួនចន្លោះពី 90 លានទៅ 100 លានគ្រឿង បើធៀបនឹងម៉ូដែល iPhone 12 Series បច្ចុប្បន្នដែលមានចំនួនក្នុងការលក់ប្រមាណ 80 លានគ្រឿង។ ហើយបរិមាណនេះ គឺមានកំណើនប្រមាណ 15% ធៀបការលក់ពីមួយឆ្នាំទៅមួយឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន