no-alternative title

Xiaomi ត្រៀមបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលជាមួយនិងបន្ទះឈីប Snapdragon 888 និង Snapdragon 778G

តាមព័ត៌មានកន្លងមក បាននិយាយថា ក្រុមហ៊ុន Xiaomi ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនចំនួន 2 ម៉ូដែលបន្ថែមទៀតដែលមានលេខកូដ Vili និង Lisa។ ស្មាតហ្វូន Vili នេះ បានបង្ហាញខ្លួននៅលើវេបសាយ Federal Communications Commission (FCC) របស់សហរដ្ឋអាមេរិក។  តាមការបញ្ជាក់នៅក្នុងប្រភពនេះ បានអោយដឹងថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Qualcomm Snapdragon 888 ដែលមានអង្គគណនា 8-Cores ដែលមានល្បឿន 2.84 GHz, Adreno 660 graphics accelerator និង Snapdragon X60 5G modem ជាមួយនឹងល្បឿនក្នុងការបញ្ចូនទិន្នន័យដល់ទៅ  7.5 Gbps ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ មានអេក្រង់ Full HD+ AMOLED ជាមួយនឹងកម្រិតភាពច្បាស់  2400×1080 pixels និង Refresh Rate 120 Hz។ ស្មាតហ្វូនម៉ូឌែល Lisa នេះ គឺមានបន្ទះឈីប Qualcomm Snapdragon 778G។ ស្មាតហ្វូននេះ មាន 8-Cores Kryo 670 ដែលមានល្បឿន 2.4 GHz, Adreno 642L Graphics Accelerator និង Snapdragon X53 5G modem។ ស្មាតហ្វូននេះ មានអេក្រង់ refresh rate90 Hz  និងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 64-megapixel Samsung GW3 main sensor, wide-angle optics និង micromodule។

ថ្មីៗនេះ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនបានទម្លាយថា ក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការនាំយកនូវបច្ចេកវិទ្យា សាកថ្មកម្រិតខ្ពស់ 2 សម្រាប់ស្មាតហ្វូនរបស់ខ្លួន។ យើងនិយាយអំពីបច្ចេកវិទ្យាសាកថ្ម  HyperCharge – 200 watts ដែលអាចសាកថ្មទំហំ 4000 mAh នៅក្នុងពេលត្រឹមតែ 8 នាទីប៉ុណ្ណោះ។ យើងបានឃើញនូវបច្ចេកវិទ្យានេះនៅក្នុងខែឧសភាឆ្នាំនេះ ហើយថ្មីៗនេះ ក៏មានបច្ចេកវិទ្យា NuVolta Technologies ដែលមានកម្លាំង 200W charging ផងដែរ។  បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនជាច្រើនរបស់ Xiaomi នឹងមានបច្ចេកវិទ្យា ultra-fast wireless charging ដល់ទៅ 120 watts ដែលអាចសាកថ្ម 4000 mAh ពី 0% ទៅ 100% នៅក្នុងពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន