no-alternative title

ស្មាតហ្វូនស៊េរីថ្មី OnePlus Nord 2 5G នឹងមានប្រកាសដាក់លក់ជាផ្លូវការណ៍នៅថ្ងៃទី 26 ខែកក្កដាខានស្អែកនេះហើយ

OnePlus Nord 2 គឺជាស្មាតហ្វូនម៉ូដែលចុងក្រោយបំផុតនៅក្នុងត្រកូល Nord series ហើយនេះគឺជាស្មាតហ្វូនជំនាន់បន្ទាប់នៃត្រកូលស្មាតហ្វូន OnePlus Nord ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ស្មាតហ្វូនថ្មីនេះនឹងមានបន្ទះឈីប MediaTek processor និងការពង្រឹងទៅលើកាមេរ៉ាកាន់តែប្រសើរជាងមុនថែមទៀត។ ស្មាតហ្វូន OnePlus Nord 2 5G នេះមានអេក្រង់រាបស្មើជាមួយនឹងរន្ធប្រហោង Punch Hole នៅផ្នែកខាងមុខដែលអាចដាក់កាមេរ៉ាបានមួយគ្រាប់ប៉ុណ្ណោះ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមើលទៅមានការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូនត្រកូល OnePlus 9 series ដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះមាន 3 ពណ៌គឺ  Gray Sierra, Blue Haze និង Green Wood ។ សម្រាប់ពណ៌ក្រហមប្រហែលជានឹងប្រកាសតាមក្រោយសម្រាប់ទីផ្សារនៅអ៊ឺរ៉ុប និងចក្រភពអង់គ្លេស។ ស្មាតហ្វូន  OnePlus Nord 2 នេះមានអេក្រង់ទំហំ  6.43-inch AMOLED ជាមួយនឹងកម្រិតអេក្រង់  90Hz refresh rate ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity 1200 ដែលជាការសហការរបស់ក្រុមហ៊ុន MediaTek និង OnePlus ។ ស្មាតហ្វូន OnePlus Nord 2 នេះមាន 3 ទំហំគឺ 6+12GB, 8+128GB និង  12+256GB ។ យ៉ាងណាមិញ ស្មាតហ្វូននេះមិនមានរន្ធដោតបន្ថែមម៉េមូរីទេ។

កាមេរ៉ារបស់ស្មាតហ្វូននេះក៏មានការពង្រឹងផងដែរ។ កាមេរ៉ាគោលរបស់វាគឺ 50MP Sony IMX766 sensor ជាមួយនឹងមុខងារ OIS ហើយវាក៏មាន  8MP ultrawide angle ជាមួយនឹង EIS និង 2MP mono lens ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 32MP Sony IMX615 ផងដែរ។ ស្មាតហ្វូន OnePlus ថ្មីនេះប្រើប្រាស់នូវ OxygenOS 11.3 ផ្អែកនៅលើ Android 11 ហើយវាមានមុខងារ dark mode សម្រាប់ OnePlus Games app ផងដែរ។ 

នៅលើស្មាតហ្វូននេះ ក៏មានមុខងារមួយទៀតនោះគឺ Game Filters គឺមានការបន្ថែមនូវ screen filters ដូចជាDark Correction និង Night Vision នៅក្នុងហ្គេមរបស់អ្នកថែមទៀត។ ស្មាតហ្វូន OnePlus Nord 2 5G នេះនឹងមាន  dual 5G SIM card slots NFC, Bluetooth 5.2 និងWi-Fi 6Wi-Fi 6 ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4500mAh និងបច្ចេកវិទ្យាសាកថ្ម 65W Warp Charge ផងដែរ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

ស្មាតហ្វូននេះនឹងដាក់លក់ចាប់ពីថ្ងៃទី 26 ខែកក្កដានេះនៅលើវេបសាយ OnePlus.in និង OnePlus Experience Stores និងនៅលើ Amazon ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន