no-alternative title

វិញ្ញាបនបត្រ 3C របស់ចិន បានបញ្ជាក់ថា Xiaomi Mi Mix 4 គឺគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 120W, Mi Pad 5 គាំទ្រ 67W និង Mi CC11 គាំទ្រ 33W

Xiaomi នឹងប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួននៅខែសីហាឆ្នាំ 2021 ខាងមុខនេះ។ ហើយសម្រាប់ផលិតផលថ្មីៗរបស់ក្រុមហ៊ុននេះក៏ត្រូវបានប្រភពព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយពីលក្ខណៈសម្បត្តិ និងគុណសម្បត្តិនានារបស់ពួកវាផងដែរក្នុងមួយរយះពេលចុងក្រោយនេះ។ ដូចជាក្នុងពេលនេះយើងទទួលបានព័ត៌មានថ្មីមួយទៀត ទាក់ទងនឹងបច្ចេកវិទ្យាសាកថ្មរបស់ផលិតផលថ្មីៗរបស់ Xiaomi តាមរយះវិញ្ញាបនបត្របញ្ជាក់ការផលិតរបស់ស្ថាប័ន C3 របស់ប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើវិញ្ញាបនបត្រ C3 បានបង្ហាញពីផលិតផល Xiaomi ដែលមានលេខកូដសំគាល់ម៉ូដែល M2105K81AC និង M2105K81C ដែលត្រូវបានគេដឹងថា ជាលេខកូដសំគាល់ម៉ូដែលរបស់ឧបករណ៍ Mi Pad 5 Series។ C3 Certification បានបញ្ជាក់ថា ឧបករណ៍ថ្មីទាំងពីរនេះគឺជា Tablet ដំបូងរបស់ Xiaomi  ដែលគាំទ្របច្ចេកវិទ្យាសេវា 5G រួមនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំងដល់ 67W។ ចំនែកម៉ូដែលទីបី គឺមានលេខកូដសំគាល់ម៉ូដែល 21051182C ដែលគាំទ្របច្ចេកវិទ្យាសាកថ្មកំលាំង 33W ដែលគេសន្និដ្ឋានថាជាម៉ូដែល Mi Pad 5 Lite។

ទន្ទឹមនឹងនេះកាលពីពេលថ្មីៗនេះក៏មានរបាយការណ៍មួយចំនួនបានចុះផ្សាយថា Mi Pad 5 នឹងបំពាក់នូវបន្ទះអេក្រង់កម្រិត Full-HD+ ទំហំ 11 អ៊ីញ មានល្បឿន refresh rate 120Hz, បំពាក់នូវបន្ទះឈីប Snapdragon 870 SoC, មានកាមេរ៉ាក្រោយទំហំ 48MP និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 67W ផងដែរ។  ហើយសម្រាប់មួយម៉ូដែលទៀត គឺប្រើបន្ទះឈីប Snapdragon 860, មានកាមេរ៉ាទំហំ 12MP រីឯម៉ូដែល Mi Pad 5 Lite គឺនឹងគាំទ្របច្ចេកវិទ្យាសាកថ្មត្រឹម 22.5W ប៉ុណ្ណោះ មិនដល់ 33W នោះទេ។

បន្ថែមពីនេះនៅលើវិញ្ញាបនបត្រ C3 ក៏បានបញ្ជាក់ពីបច្ចេកវិទ្យាសាកភ្លើងរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi Mi Mix 4 ផងដែរ។ ដោយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលេខកូដម៉ូដែល 2106118C គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 120W និងទូរស័ព្ទឆ្លាតម៉ូដែលចុងក្រោយគឺ Mi CC11 មានលេខកូដម៉ូដែល 2107119DC និងគាំទ្របច្ចេកវិទ្យាសាកថ្មកំលាំង 33W៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន