no-alternative title

iQOO8 នឹងក្លាយជាកំពូលស្មាតហ្វូនដំបូងគេបង្អ់ស់របស់ពិភពលោក ដែលនឹងបំពាក់បន្ទះឈីប Snapdragon 888 Plus

ក្រុមហ៊ុន Qualcomm បានប្រកាសចេញកំពូលឈីបនាគជំនាន់ថ្មីរបស់ខ្លួនស៊េរី Snapdragon 888 Plus កាលពីចុងខែមិថុនាកន្លងទៅ។ កំពូលឈីបជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនបង្កើនសមត្ថភាពទៅលើល្បឿនប្រតិបត្តិការទៅលើបច្ចេកវិទ្យា AI ខ្លាំងជាងជំនាន់ Snapdragon 888 ប្រមាណ 20% និងល្បឿន CPU កើនឡើងដល់ 2.995GHz បើធៀបនឹង SD888 ដែលមានល្បឿន 2.84GHz។ បន្ទះឈីបនាគរាជកំពូលជំនាន់ថ្មីនេះត្រូវបានគេដឹងថានឹងមានប្រើបំពាក់នូវលើកំពូលស្មាតហ្វូន Android ជំនាន់ថ្មីៗនៅឆមាសទី 2 ក្នុងឆ្នាំ 2021 នេះ។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះគឺមិនទាន់ឃើញមានក្រុមហ៊ុនផលិតស្មាតហ្វូន Android ណាមួយបានប្រើបន្ទះឈីបកំពូលនេះនៅលើស្មាតហ្វូនរបស់ខ្លួននៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកងាកមកក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក iQOO របស់ចិនដែលជាក្រុមហ៊ុនស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន vivo ទើបបានបញ្ចេញវីដេអូ  teaser ខ្លីមួយដែលចង់បង្ហាញពីការមកដល់សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ បើតាមរយះវីដេអូដែលបានបង្ហោះដោយគណនី Weibo ក្រុមហ៊ុន iQOO គឺបានបញ្ជាក់ពីកាលបរិច្ឆេទនៃការមកដល់សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនតាមរយះគ្រាប់ស្នុកឃឺដែលមានលេខ 4 និងលេខ 8 ដែលត្រូវបានគេសន្និដ្ឋានថាគឺនៅថ្ងៃទី 04 ខែ សីហា ខែក្រោយនេះ។ ហើយកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះត្រូវបានគេដឹងថាគឺជាម៉ូដែល iQOO 8 ដែលជាអ្នកស្នងដំណែងម៉ូដែល iQOO7 ដែលបានប្រកាសចេញលក់នៅលើទីផ្សារសកលអស់រយះពេលជិត 6 ខែមកហើយចាប់តាំងពីការប្រកាសចេញកាលពីខែកុម្ភៈ ឆ្នាំ 2021។

បើតាមប្រភពព័ត៌មានចចាមអារាមដែលបានចុះផ្សាយនាពេលកន្លងមកបានអោយដឹងថា ក្រៅតែពីបំពាក់កំពូលឈីប Snapdragon 888 Plus ហើយ កំពូលស្មាតហ្វូន iQOO8 នឹងមានភ្ជាប់មកមជាមួយរ៉េមទំហំដល់ 16GB និងម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 512GB។ ជាងនេះទៅទៀត iQOO8 នឹងបំពាក់នូវអេក្រង់  AMOLED ដែលមានល្បឿន refresh rate 120Hz  ឬអាចដល់ 144Hz រួមទាំងមានថ្មទំហំ 4,000mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំងខ្លាំងដល់  120W របស់ក្រុមហ៊ុនផ្ទាល់ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន