no-alternative title

Asus ROG Phone 3 អាចធ្វើបច្ចុប្បន្នភាពឡើងទៅកាន់ប្រតិបត្តិការ Android 11 ផ្លូវការណ៍ហើយ

នៅខណៈពេលដែលក្រុមហ៊ុន Google បាននឹងកំពុងមមាញឹកខ្លាំងទៅលើការតេស្តសាកល្បងប្រព័ន្ទប្រតិការទូរស័ព្ទជំនាន់ថ្មីគឺ Android 12 ដែលជា Beta Version នៅលើទូរស័ព្ទ Google Pixel របស់ខ្លួនអស់រយះពេលពីរបីខែកន្លងមកនេះ។ ក្រុមហ៊ុន Asus ឯណេះវិញ ក៏បានសម្រេចក្នុងការដាក់អោយធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android 11 នៅលើទូរស័ព្ទហ្គេមរបស់ខ្លួនជំនាន់ ROG Phone 3 ផងដែរ។ ដែលទូរស័ព្ទហ្គេម ROG Phone 3 បានប្រកាសមកជាមួយការដំឡើងនូវប្រតិបត្តិការ Android 10 ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ Firmware ថ្មីដែល Asus បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនគឺសម្រាប់ការធ្វើបច្ចុប្បន្នភាពនៅលើ ROG Phone 3 ពីប្រតិបត្តិការ Android 10 ឡើទៅ Android 11។ ទោះជាយ៉ាងណាសម្រាប់ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានគេដឹងថា ជាជំហានដំបូងដែល Asus នឹងផ្តល់អោយសម្រាប់តែទូរស័ព្ទ ROG Phone 3 ដែលបានដាក់លក់នៅទីផ្សារតៃវ៉ាន់ប៉ុណ្ណោះ។ Firmware ថ្មីនេះគឺត្រូវបានផលិតឡើងក្រោមទម្រង់លេខកូដ WW-18.0410.2105.133 ដែលមានទំហំ 2.72GB សម្រាប់ការទាញយក។ សម្រាប់ការធ្វើបច្ចុប្បន្នភាពសម្រាប់ Asus ROG Phone 3 គឺនឹងទទួលបានមុខងារថ្មីៗទាំងស្រុងដែលមាននៅលើប្រតិបត្តិការ Android 11 រួមនឹងការឌីស្សាញថ្មីសម្រាប់ផ្ទៃមុខកម្មវិធី Asus ZenUI ផងដែរ។ 

ក្រោយពីការដាក់អោយធ្វើបច្ចុប្បន្នភាពសម្រាប់ទីផ្សារតៃវ៉ាន់ គេរំពឹងថា Asus នឹងផ្តល់លទ្ធភាពអោយអ្នកប្រើប្រាស់ ROG Phone 3 នៅទីផ្សារផ្សេងៗទៀតនៅទូទាំងពិភពអាចទទួលការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ Android 11 នេះផងដែរ មុនពេលដែលប្រតិបត្តិការ Android 12 ប្រកាសចេញផ្លូវការណ៍នាពេលដ៏ខ្លីខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន