no-alternative title

Redmi Air Dots 3 Pro បានប្រកាសចេញលក់ក្នុងទីផ្សារសកលក្រោមស្លាកឈ្មោះថ្មីថា Redmi Buds 3 Pro ជាមួយតម្លៃ $60

ត្រឡប់ទៅក្នុងខែឧសភា ឆ្នាំ 2021 ក្រុមហ៊ុន Xiaomi បានប្រកាសចេញកាសស្តាប់ស៊េរីថ្មីម៉ូដែល Redmi Air Dots 3 Pro នៅប្រទេសចិន ហើយឥលូវនេះកាស  TWS ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុននាំយកទៅប្រកាសចេញលក់នៅលើទីផ្សារសកលក្រោមការវាយស្លាកឈ្មោះថ្មីថា Redmi Buds 3 Pro។ សម្រាប់តម្លៃដែលត្រូវចេញលក់នៅលើទីផ្សារសកលគឺខ្ទង់ $60  ប៉ុន្តែ នៅកំឡុងពេលនៃការនាំចេញនេះ Xiaomi បានបញ្ចុះតម្លៃយ៉ាងពិសេសគឺនៅត្រឹម $40 ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់គុណសម្បត្តិរបស់កាសស្តាប់ TWS Redmi Air Dots 3 Pro ឬ Redmi Buds 3 Pro មានដូចជាបំពាក់នូវ Driver Sound ខ្នាត 9mm និងមានរន្ធម៉ិចស្រូបសំឡេងចំនួន 3 នៅលើគ្រាប់កាសសម្រាប់ប្រើ មុខងារកាត់បន្ថយសំឡេងរំខានពីខាងក្រៅ ក៏ដូចជាការស្រូបនូវសំឡេងសន្ទនាទូរស័ព្ទជាដើម។ សម្រាប់មុខងារ ANC ឬ Active Noise Cancellation របស់ Redmi Buds 3 Pro គឺមានលទ្ធភាពទប់សំឡេងបានកម្រិត 35dB។ 

ទៅលើការតភ្ជាប់ជាមួយស្មាតហ្វូន ឬឧបករណ៍កម្សាន្តផ្សេងៗទៀតវិញ គឺអាចធ្វើទៅបានតាមរយះបច្ចេកវិទ្យា Bluetooth v5.2 ដែលអាចភ្ជាប់ឧបករណ៍បានពីក្នុងពេលតែមួយ។ ចំពោះថ្មវិញ Redmi Ari Dots 3 Pro ឬ Buds 3 Pro គឺអាចកាន់ប្រើបានដល់ 28 ម៉ោងដោយប្រើសាកជាមួយប្រអប់របស់វា ដែលប្រអប់របស់កាសនេះ គឺអាចសាកថ្មបានតាមរយះ wireless charge និងតាមរយះរន្ធចម្លង USB-C។ កាសស្តាប់ឥតប្រើខ្សែជំនាន់ថ្មីនេះ គឺចាប់ផ្តើមចេញលក់នៅថ្ងៃនេះទៅតាមរយះក្រុមហ៊ុនដឹកជញ្ចូន និងចែកចាយ AliExpress ដែលមានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងប្រផេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន