no-alternative title

OPPO និង realme បានឈរចំណាត់ថ្នាក់លេខរៀងទី 2 នៅក្នុងការនាំចេញស្មាតហ្វូនសម្រាប់ទីផ្សារសកលនៅក្នុងខែឧសភា ឆ្នាំ 2021

កាលពីខែខែឧសភា ឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុន OPPO និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ បានរួមគ្នាសម្រេចបានចំណាត់ថ្នាក់លេខរៀងទី 2 នៅក្នុងទីផ្សារស្មាតហ្វូនសកល ដោយក្រុមហ៊ុននេះ និងបុត្រសម្ព័ន្ធរបស់ខ្លួន មានចំណែកទីផ្សារប្រហែលជា 16% នៅជុំវិញពិភពលោក។  តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Counterpoint Research នោះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ គឺជាប់ចំណាត់ថ្នាក់លេខរៀងទី 2 នៅក្នុងទីផ្សារស្មាតហ្វូនសកល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple ត្រូវបានគេបញ្ជាក់ថា គឺបានជាប់ចំណាត់ថ្នាក់លេខរៀងទី 3 ជាមួយនឹងចំណែកទីផ្សារ 15% ហើយក្រុមហ៊ុន Xiaomi ជាប់លេខ 4 ជាមួយនឹងចំណែកទីផ្សារ 14% ។ លោក  Jene Park អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Counterpoint បាននិយាយថា “ក្រុមហ៊ុន OPPO និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺរួមគ្នាមានការលក់ច្រើនជាងក្រុមហ៊ុន Apple និងXiaomi នៅក្នុងខែមេសា និងឧសភា ហើយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 2 នៅលើពិភពលោកថែមទៀត។”

អ្នកវិភាគនេះបានបន្ថែមថា “ក្រុមហ៊ុន OPPO និងបុត្រសម្ព័ន្ធរបស់ខ្លួនអាចនឹងគ្រប់គ្រងទីផ្សារស្មាតហ្វូនពិភពលោកដែលមានប្រភពមកពីចិនបន្ទាប់ពី Huawei។” សម្រាប់អ្នកដែលមិនបានដឹងនោះ ក្រុមហ៊ុននេះគឺផ្តោតគោលដៅទៅលើការលក់ offline សម្រាប់ស្មាតហ្វូនលំដាប់ថវិកា ដល់ស្មាតហ្វូនថ្នាក់កណ្តាល។

ក្រុមហ៊ុន OnePlus ក៏មានគោលដៅក្នុងការប្រកួតប្រជែងនៅក្នុងស្មាតហ្វូនប្រណិតផងដែរ។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាទាំង 2 នេះគឺជាផ្នែកមួយនៃក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននោះ ក្រុមហ៊ុននីមួយៗក៏ធ្វើការជាក្រុមហ៊ុនឯករាជ្យ ហើយក៏ពង្រឹងទៅលើម៉ាកយីហោរៀងៗខ្លួនផងដែរ។ នេះពិតជាលទ្ធផលដ៏អស្ចារ្យមែនទែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន